ថ្មីទៀតហើយ! បងប្អូនម្តុំកើតហេតុគ្រោះថ្នាក់ចរាចរណ៍ ទម្លាយវីដេអូកាមេរ៉ាសុវត្ថិភាពថ្មី សកម្មភាពពេលចុះពីរថយន្ត(មានវីដេអូ)

//s9.kh1.co/57/5702fb0d628565c25a93eeccaf8e2012add7af1f.jpg
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បងប្អូនផ្តុំកើតហេតុគ្រោះថ្នាក់ចរាចរណ៍ បានទម្លាយវីដេអូកាមេរ៉ាសុវត្ថិភាព ថតជាប់ សកម្មភាពចុះពីរថយន្ត របស់លោកឧកញ៉ាថ្មីៗនេះ

រាជធានីភ្នំពេញ ៖ ក្រោយកក្រើកល្បី ពេញទឹកពេញដី ករណីប្តឹងផ្តល់របស់ លោកឧកញ៉ាល្បីឈ្មោះ និងពិធីការិនីស្ថានីយទូរទស្សន៍មួយកន្លែង ធ្វើឲ្យមហាជនជាច្រើន កើតមាន ការតាមដានជាបន្តបន្ទាប់ ជាពិសេសតម្រុយ បង្ហាញករណីពាក់ព័ន្ធនឹង រឿងហេតុដែលមិនធ្លាប់បានដឹង តាមរយៈការរៀបរាប់របស់ ភាគីទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ វីដេអូថតជាប់ដោយ កាមេរ៉ាសុវត្ថិភាព នៅតំបន់ជុំវិញទីតាំងកើតហេតុ ពាក់ព័ន្ធក្នុងរឿងនេះ តែងត្រូវទម្លាយ ជាហូរហែ ដោយថ្មីៗនេះ បងប្អូនអ្នកជិតខាងទីតាំងជួបគ្រោះថ្នាក់ចរាចរណ៍ របស់លោកឧកញ៉ារូបនោះ បានផ្ញើទៅកាន់បុគ្គលម្នាក់ ដើម្បីធ្វើការបង្ហោះចែកចាយ ឲ្យបងប្អូនពិនិត្យវិភាគ ឲ្យបានត្រឹមត្រូវ ថាតើដូចអ្វី ដែលឧកញ៉ារូបនេះ បានរៀបរាប់ដែរឫយ៉ាងណា?

គួរបញ្ជាក់ផងដែរថា បុគ្គលអ្នកបង្ហោះនោះ បានប្រាប់ឲ្យដឹងថា ៖ <វីឌីអូផ្ញើពីបងប្អូននៅម្តុំទីតាំងកើតហេតុគ្រោះថ្នាក់ចរាចរណ៍រឿងកំពុងល្បី។ នេះជាវីដេអូបញ្ជាក់ថា ឧកញ៉ា ហេង សៀ ខ្ទប់ពោះ និងមានឈាមលើអាវ។ សូមសាធារណៈជន បងៗមានសមត្ថកិច្ច និងដើម្បីជាភស្តុតាងប្រយោជន៍តាមច្បាប់មេត្តាជ្រាប។ បញ្ជាក់: ខ្ញុំមិនមែនជាមេធាវីការពារភាគីខាងណា ឬកាន់ជើងខាងណានោះទេ។ រាយការណ៍ដើម្បីយុត្តិធម៍សង្គម។>

ប្រភព ៖ Heng Sopharith

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T