ក្រោយជាសះស្បើយជំងឺកូវីដ១៩ ណុប បាយ៉ារិទ្ធ បាននិយាយបែបនេះទៅកាន់អ្នកគាំទ្រ

//s9.kh1.co/4f/4fa90e4d713133e1c989124150e499712de62f3c.jpg
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក ណុប បាយ៉ារិទ្ធ បាននិយាយរឿងរ៉ាវ ដែលទាក់ទងទៅនឹង ការត្រឡប់មកលើឆាកតន្រ្តីវិញ ក្រោយខកខានអស់រយៈពេលប៉ុន្មានខែមកនេះ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បាននិយាយរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក ដែលទាក់ទងទៅនឹង ការត្រឡប់មកលើឆាកតន្រ្តីវិញ ក្រោយខកខានអស់រយៈយូរមកហើយតាំងពីបានឆ្លងកូវីដ១៩មកម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះបានបង្ហាញពីសំណេររបស់ខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដើម្បីបញ្ជាក់ពីគម្រោងត្រឡប់មកបម្រើអារម្មណ៍បងប្អូនជនរួមជាតិទាំងអស់គ្នាវិញថា៖

ជំរាបសួរពុកម៉ែ បងប្អូន ពិសេសអ្នកគាំទ្ររបស់ខ្ញុំបាទទាំងអស់គ្នា នឹកខ្ញុំអត់?
រយៈពេលជិត២ខែហើយដែលខ្ញុំបានជាសះស្បើយពីជំងឺកូវីដ១៩ដោយយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ក្នុងការព្យាបាលរបស់ក្រុមគ្រូពេទ្យជួរមុខអាវសរនៅសណ្ឋាគារ The Great Duke
សម្រាប់សុខភាពរបស់ខ្ញុំក្នុងពេលនេះផ្ទាល់គឺ ល្អ រឹងមាំ មានកម្លាំងធម្មតា ហើយរយៈពេលជិត២ខែនេះខ្ញុំបាទក៏មិនទាន់បានបង្ហាញខ្លួននៅលើឆាកតន្ត្រីណាមួយដែរ តែក៏ជឿជាក់ថាបណ្តារអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ នៅតែនឹកខ្ញុំ នៅតែរង់ចាំខ្ញុំ នៅតែចង់ឃើញខ្ញុំ ហើយខ្ញុំក៍មិនអាត្មានិយមរហូតដល់មិនខ្វល់ពីអារម្មណ៍អ្នកគាំទ្រដែរ
ដរាបណាអ្នកទាំងអស់គ្នាមិនរើសអើងអ្នកដែលជាដាច់១០០%ហើយនៅតែខ្លាចទៀត ។
ប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់ពេលនេះគឺ ជួបគ្នាឆាប់ៗនៅអ្វីដែលថ្មី ដែលអ្នកទាំងអស់គ្នាមិននឹកដល់ តែមិនទាន់ប្រាប់ទេទុកឲ្យឆ្ងល់ មិនចឹងមានអីតាមដាន ។ គិតយូរណាស់ទម្រាំok តែគិតថាគួរតែដល់ពេលok
Okជួបគ្នាឆាប់ៗមិនព្រមនៅស្ងាត់ស្ងៀមអោយបងប្អូនរង់ចាំយូរទេ 

 ណុប បាយ៉ារិទ្ធ 

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បានចែករំលែក រំភើប រីករាយ នៅពេលដែលបានឃើញ អាយដល ណុប បាយ៉ារិទ្ធ ត្រលប់មកវិញផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T