មិនធម្មតា! មុនមានថ្ងៃនេះ សារីតា បវរកញ្ញាចក្រវាលកម្ពុជា មានប្រវត្តិជីវិត និងការតស៊ូក្នុងវិស័យសិល្ប:បែបនេះ

//s9.kh1.co/6a/6ae40525aed9f045279dbd191c8e33df1d2228b9.jpg
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកមិនដឹងនៅតែមិនដឹង សារីតា បវរកញ្ញាចក្រវាលកម្ពុជា មានប្រវត្តិជីវិត និងការតស៊ូក្នុងវិស័យសិល្ប:យ៉ាងដូច្នេះសោះ

ភ្នំពេញ: កញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២០ និងកំពុងឈរតំណាងជាតិជាបេក្ខភាពប្រកួតក្នុងកម្មវិធី Miss Universe លើកទី៦៩ នៅសហរដ្ឋអាមេរិកនោះ បានចាប់ផ្តើមអាជីពជាអ្នកសិល្បៈ:ដំបូង តាមរយៈការចូលប្រឡូកក្នុងការប្រលងកម្មវិធី freshy gril and boy ជំនាន់ទី៨ របស់ក្រុមហ៊ុន BKA កាលពីជិត១០ឆ្នាំមុន ប៉ុន្តែ សារីតា មិនទទួលបានចំណាតថ្នាក់ល្អឡើយពីការប្រកួតសម្រស់ សមត្ថភាពយុវវ័យមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

យ៉ាងណាមិញ សារីតា នៅតែមិនបោះបង់ចោល វិស័យសិល្ប: ដោយជារឿយៗកញ្ញាតែងតែមុខថតក្នុងMV ឲ្យផលិតកម្មធំៗក្នុងស្រុកម្ដង។ អ្វីដែលជាការងារស្នូលរបស់កញ្ញាក្នុងវិស័យសិល្បៈ គឺអាជីពជាពិធីការិនីនៃស្ថានីយទូរទស្សន៍ឯកជនក្នុងស្រុកមួយ មាន channel ហៅកាត់ថា CTN និងជាពិសេសទៅទៀតនោះ កញ្ញា ក៏ធ្លាប់ជាពិធីការនី នៅក្នុងកម្មវិធីស្នេហ៍៩ ដែលជាកិច្ចផ្តួចផ្តើម និងរៀបចំឡើងដោយអង្គភាព BBC Media ដោយធ្វើការចែករំលែក នៅមេរៀនទាក់ទងនឹងសុខភាព និងសុវត្ថិភាពនៃភាពជាយុវវ័យក្នុងចំណងស្នេហា។

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

ដោយឡែកពាក់ព័ន្ធនឹងជីវិតឯកជនផ្ទាល់ខ្លួន យោងតាមសារព័ត៌មានVOA កញ្ញា រ៉េត សារីតា បានបញ្ជាក់ថាម្តាយរបស់កញ្ញា បានទទួលមរណភាពកាលពីកញ្ញានៅវ័យក្មេង ខណ:ដែលពេលបច្ចុប្បន្នលោកឪពុកកញ្ញា ជាយោធិនចូលនិវត្តន៍។ កញ្ញា ក៏ទទួលបានឱកាសសិក្សានៅសាលាហ្រ្វង់សេដេកាត(សាលាបារាំង)ក្រោមការជួយទំនុកបម្រុងពីលោកឪពុកធម៌ជាជនជាតិបារាំង។ ផ្អែកលើការតស៊ូ ព្យាយាម និងជំនឿចិត្តលើការសិក្សាកញ្ញា រ៉េត សារីតា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសនៅវិទ្យាស្ថានវ៉ាន់ដា ខណ:ពេលបច្ចុប្បន្នកញ្ញា កំពុងបន្តអនបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៕

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

សូមបញ្ជាក់ផងដែលថា បច្ចុប្បន្នសារីតា ក្លាយជាបវរកញ្ញា ឯកចក្រវាលកម្ពុជា វ័យ២៦ឆ្នាំ ដែលពោរពេញទំនុកចិត្ត ភាពក្លាហាន ជឿជាក់ ចំណេះដឹងផ្នែកភាសា និងធុរកិច្ច ក៏ដូចជាការទំនាក់ទំនងសាធារណៈដ៏គួរឲ្យស្ងើចសរសើរ ខណ:ដែលគោលបំណងនាថ្ងៃអនាគត សារីតា ចង់ក្លាយជាអ្នកដឹកនាំរឿងដ៏ល្បីមួយក្នុងប្រទេសកម្ពុជា៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

ប្រភពដកស្រង់: គេហទំព័រហ្វេសប៊ុក Miss Universe Cambodia, Love៩ Cambodia Page.

រ៉េត សារីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T