AC Milan លត់ Torino យ៉ាងចាស់ដៃ​​មុន​បញ្ចប់​រដូវកាល Serie A កាលពីយប់មិញ

//s9.kh1.co/b6/b6b0bd310e7b3cb0594fc54684dca3c2dee65a15.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

AC Milan ទទួលជ័យជម្នះ ៧ទល់នឹង០ ទៅលើក្រុមTorino កាលពីយប់មិញមុនបញ្ចប់រដូវកាល Seria A

ក្នុងការប្រកួតសប្តាហ៍ទី៣៦ នៃក្របខ័ណ្ឌ Seria A កាលពីយប់មិញ ក្រុមAC Milan បានបំបាក់ក្រុមម្ចាស់ផ្ទះ Torino យ៉ាងចាស់ដៃដោយលទ្ធផល ៧ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

នៅក្នុងការប្រកួតនេះផងដែរគឺជាការប្រកួតមួយដែលធ្វើឲ្យក្រុមម្ចាស់ជើងឯកUCL ៧សម័យកាន់តែបន្តក្តីសង្ឃឹម​យ៉ាង​មុតមាំក្នុងការទៅលេងនៅក្របខ័ណ្ឌUEFA Champions League នៅរដូវកាលក្រោយបន្ទាប់ពីពួកគេបាន​ឈរ​នៅ​ចំណាត់ថ្នាក់លេខ៣ស្មើរពិន្ទុគ្នានឹងក្រុមលេខ២ Atlanta ហើយក្រុមទាំងពីរក៏ត្រូវជួបគ្នានៅចុងបញ្ចប់នៃ​រដូវកាលនេះ​ផងដែរ។

កីឡាករ Ante Rebic
កីឡាករ Ante Rebic

គ្រាប់បាល់ទាំង៧គ្រាប់របស់ក្រុមម្ចាស់ជើងឯក Champions Leage ៧សម័យកើតឡើងពីការសុត​បញ្ចូលទី​នាំមុខដោយកីឡាករ Teo Hernandez ដែលជាខ្សែការពារ មុន Franck Kessié បន្ថែមមួយគ្រាប់ទៀត​បាល់​ពិន័យ១១ម៉ែត្រគ្រាប់ទី។ Braham Diaz និង Hernandez បានបន្ថែមគ្រាប់បាល់ទី៣ និងទី៤នៅក្នុងការ​ប្រកួត​នេះ។ ក្រោយមកកីឡាករ Ante Rebic ធ្វើបានយ៉ាងអស្ចារ្យដោយសុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងត្រឹមតែរយៈពេល ១២នាទី ដែលធ្វើឲ្យ AC Milan បំបាក់​Torino ដោយលទ្ធផល៧ទល់នឹង០៕

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T