ចប់ហើយ! កីឡាករជម្រើសជាតិអង់គ្លេសម្នាក់ទៀតហើយដែលអាចនឹងគ្មានមុខនៅ Euro 2020

//s9.kh1.co/be/bef3161899153b4a87aff9315715cfacf7ddbd4e.jpeg
កីទ្បា

 ១៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Maguire អាចនឹងអវត្តមាននៅEuro 2020

អង់គ្លេស៖ ប្រធានក្រុមបិសាចក្រហម Manchester United គឺខ្សែការពារ Harry Maguire អាចនឹងអវត្តមាននៅក្នុងពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប Euro 2020 និងពាន វគ្គផ្ដាច់ព្រ័ត្រ Europa League ទល់នឹង Villarreal បន្ទាប់ពីរងរបួសនៅក្នុងការប្រកួតទល់នឹង Aston Villa ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Harry Maguire
ខ្សែការពារ Harry Maguire
ខ្សែការពារ Harry Maguire រងរបួស
ខ្សែការពារ Harry Maguire រងរបួស

ប៉ុន្តែលោកគ្រូបង្វឹក Ole Gunnar Solskjaer សង្ឃឹមថាគេអាចនឹងវិលត្រឡប់មកវិញឆាប់ៗ ហើយបើសិនជាគេគ្មានមុខក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League ទេប្រហែលជា Maguire អាចប្រឈមនឹងការអវត្តមាននៅEuro ដែរ។

ខ្សែការពារ Harry Maguire
ខ្សែការពារ Harry Maguire

លោកគ្រូបានបង្ហើបទាក់ទងនឹងស្ថានភាពរបស់ Maguire ថា៖

ដំណឹងល្អគឺឆ្អឹងត្រង់គន្លាក់ជង្គង់នោះមិនបាក់ទេ ហើយក៏មិនឃើញមានស្នាមប្រេះដែរ ប៉ុន្តែការរបួសត្រង់ជង្គង់នេះពិតជាមើលទៅធ្ងន់ធ្ងរ។ បើសិនខ្ញុំមើលក្នុងផ្លូវល្អ គេអាចនឹងមិនកើតអីខ្លាំង។ ខ្ញុំគិតថាគេប្រហែលមិនអាចចូលលេងប្រកួតក្នុងលីគដែលនៅសល់បានឡើយ ប៉ុន្តែពួកយើងនឹងធ្វើគ្រប់យ៉ាង ដើម្បីឲ្យគេបានចូលលេងការប្រកួតចុងក្រោយ(Europa League)នេះ។ បើសិនគេជាសះស្បើយគឺគេនឹងបានលេង តែបើមិនគឺគេមិនបានចូលលេងទេ។ បើសិនគេអាចបង្ហាញមុខក្នុង Europa League នោះនៅ Euro ក៏គេអាចចូលលេងបានដែរ។

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

នេះអាចជាដំណឹងដ៏ឈឺក្បាលមួយដល់លោកគ្រូបង្វឹក Gareth Southgate នៃក្រុមជម្រើសជាតិអង់គ្លេសព្រោះ Maguire ចាត់ទុកជាខ្សែការពារបង្គោលនៅក្នុងក្រុម។

ខ្សែការពារ Harry Maguire
ខ្សែការពារ Harry Maguire

Harry Maguire បានចូលលេងយ៉ាងទៀងទាត់គឺសឹងតែគ្រប់នាទីក្នុងការប្រកួតក្របខណ្ឌ Premier League តាំងពីផ្ទេរពី Leicester City មក Manchester United កាលឆ្នាំ២០១៩៕

ខ្សែការពារ Harry Maguire
ខ្សែការពារ Harry Maguire

ប្រភពthesun

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T