គាត់រីករាយណាស់! មកដឹងអំពីចំណាប់អារម្មណ៍របស់ Ronaldo ក្រោយស៊ុតគ្រាប់ទី១០០សម្រាប់ Juventus យប់មិញនេះ

//s9.kh1.co/01/016ae912533ed660dd6ac4ebd1df3215ebad983d.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Cristiano Ronaldo ស៊ុតបញ្ចូលទីគ្រាប់ទី១០០កាលពីយប់មិញ

អុីតាលី៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញពីចំណាប់អារម្មណ៍រំភើប និង រីករាយ ចំពោះការស៊ុតបញ្ចូលទីគ្រាប់ទី១០០សម្រាប់ Juventus

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ជាការពិតណាស់ នៅយប់មិញនេះ​ Ronaldo បានរួមចំណែកស៊ុតបញ្ចូលទីមួយគ្រាប់នៅនាទីទី៤៥ ខណៈពីរគ្រាប់ទៀតធ្វើបានដោយកីឡាករ Adrien Rabiot និង Paulo Dybala ដើម្បីធានាបីពិន្ទុ និង បន្តក្តីសង្ឃឹមក្នុងការប្រជែងកៅអីដើម្បីទៅលេងក្នុងពានរង្វាន់ Champions League។

ក្លិប Juventus
ក្លិប Juventus

ក្រោយបញ្ចប់ការប្រកួត Ronaldo បាននិយាយថា៖

វាតែងតែជាអារម្មណ៍ដ៏ពិសេសនៅពេលដែលខ្ញុំអាចស៊ុតបញ្ចូលទីចំនួន១០០គ្រាប់សម្រាប់ក្រុម។ ខ្ញុំរីករាយចំពោះការជួយ Juventus និង រំភើបចំពោះតួលេខគ្រាប់បាល់របស់ខ្ញុំ។ យ៉ាងណាក្តី ពួកយើងត្រូវតែផ្តោតក្នុងការស្វែងរកពិន្ទុសម្រាប់ការប្រកួតដែលនៅសេសសល់ក្នុងក្របខណ្ឌ Seria A ហើយ ពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

    Join us 📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប      

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T