កាចណាស់! មិនដឹងជាខឹងនរណាទេ AC Milan លត់ Torino ក្រៅដីដល់ទៅ ៧ទល់នឹង០ យប់មិញ (មានវីដេអូ)

//s9.kh1.co/40/408de077c0fab22ecafc369b466e46f8642bc7c2.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

AC Milan បានយកឈ្នះលើ Torino ក្នុងលទ្ធផល ៧ទល់នឹង០

អុីតាលី៖ ក្លិប AC Milan បានសាងភាពភ្ញាក់ផ្អើលខ្លាំងមែនទែនចំពោះការទទួលបានជ័យជម្នះទៅលើ Torino ក្នុងការប្រកួតយប់មិញនេះនៃក្របខណ្ឌ Seria A។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិប AC Milan
ក្លិប AC Milan

ជាការពិតណាស់ នាវគ្គទី១ ក្នុងនាមជាក្រុមភ្ញៀវ AC Milan បានបើកការវាយសម្រុកឥតឈប់ឈរទៅកាន់ Torino ដោយអាចទម្លុះសំណាញ់មុនចំនួនពីរគ្រាប់ពីសំណាក់កីឡាករ Theo Hernandez និង Franck Kessie។ 

កីឡាករ Frank Kessie
កីឡាករ Frank Kessie

លុះឈានចូលវគ្គទី២ ជាពេលវេលាដែល AC Milan កាន់តែបង្ហាញភាពខ្លាំងរបស់ខ្លួនដោយអាចស៊ុតបញ្ចូលដល់ទៅបីគ្រាប់ត្រឹមរយៈពេល២៩នាទី ហើយ គ្រាប់បាល់ទាំងនោះកើតឡើងពីកីឡាករ Ante Rebic ចំនួនបីគ្រាប់តែម្នាក់ឯង Brahim Diaz និង Hernandez បានបន្ថែមគ្រាប់បាល់ទីពីររបស់ខ្លួន។

កីឡាករ Ante Rebic
កីឡាករ Ante Rebic

នេះជាជ័យជម្នះដ៏ត្រចេះត្រចង់របស់ AC Milan ទៅលើ Torino ក្នុងលទ្ធផល ៧ទល់នឹង០ ដើម្បីបន្តឈរនៅលេខរៀងទីបីឆ្ពោះទៅរកកៅអីនៃពានរង្វាន់ Champions League នារដូវកាលក្រោយ៕

វីដេអូហាយឡាយការប្រកួតរវាង Torino និង AC Milan

Join us 📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប        

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T