ទីបំផុត Ronaldo និង Dybala ស៊ុតបានម្នាក់១០០គ្រាប់រៀងៗខ្លួនឲ្យក្រុម Juventus

//s9.kh1.co/04/04960962611fb74dad84cd6488ec6c0f0cb16f8b.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ម្នាក់១០០គ្រាប់រៀងៗខ្លួនឲ្យក្រុម Juventus

បរទេស៖ ទីបំផុតទាំងកីឡាករ Ronaldo និងកីឡាករ Dybala ស៊ុតបញ្ចូលទីបានម្នាក់១០០គ្រាប់រៀងៗខ្លួនឲ្យក្រុម Juventus កាលពីយប់បន្ទាប់ពីអ្នកទាំង២ស៊ុតបញ្ចូលទីបានម្នាក់១គ្រាប់លើក្រុម Sassuolo ជួយឲ្យក្រុមភ្ញៀវ Juventus យលឈ្នះលើក្រុមម្ចាស់ផ្ទះ Sassuolo ដោយលទ្ធផល ១-៣ បន្តឈរលេខរៀងទី៥ដដែលដោយចាញ់ក្រុមលេខ៤តែ១ពិន្ទុប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ronaldo និងកីឡាករ Dybala
  កីឡាករ Ronaldo និងកីឡាករ Dybala

១- កីឡាករសញ្ជាតិ Portugal វ័យ៣៦កីឡាករ Cristiano Ronaldo បានរកគ្រាប់បាល់ទី១០០ឲ្យក្រុមបាល់ទាត់ Juventus ក្នុងការបង្ហាញខ្លួនចំណោម ១២៤ប្រកួតចាប់តាំងពីផ្លាស់ពីក្រុម Real Madrid កាលពីឆ្នាំ ២០១៨ មកម្លេះ ។

២- កីឡាករសញ្ជាតិ Argentina វ័យ២៧ឆ្នាំ កីឡាករ Paulo Dybala បានរកគ្រាប់បាល់ទី១០០ឲ្យក្រុមបាល់ទាត់ Juventus ក្នុងការបង្ហាញខ្លួនចំណោម ២៥១ប្រកួតចាប់តាំងពីផ្លាស់ពីក្រុម Palermo FC កាលពីឆ្នាំ ២០១៤ មកម្ល៉េះ៕

ក្រុម​ Juventus
ក្រុម​ Juventus

ប្រភពForzaitalian

Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T