លោក Tuchel បានប្តេជ្ញាចិត្តនាំយកខ្សែបម្រើរូបនេះទៅកាន់ទឹកដី Stamford Bridge

//s9.kh1.co/31/311015ee468f5b85e83a176c70e9b62a35bf9201.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវត្រូវបានគេរាយការណ៍ថាបានប្តេជ្ញាចិត្តនាំយកខ្សែបម្រើ Marco Verratti របស់ក្លិប Paris Saint-Germain ទៅកាន់ទឹកដី Stamford Bridge អំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។

បរទេស៖ លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវត្រូវបានគេរាយការណ៍ថាបានប្តេជ្ញាចិត្តនាំយកខ្សែបម្រើ Marco Verratti របស់ក្លិប Paris Saint-Germain ទៅកាន់ទឹកដី Stamford Bridge អំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។ កីឡាករ Verratti បង្ហាញខ្លួនបានជិត ៣៥០ ប្រកួតសម្រាប់ PSG ចាប់តាំងពីបានមកដល់ពី Pescara ក្នុងឆ្នាំ ២០១២ ខណៈពេលដែលគាត់នៅមានពេលជាង ៣ ឆ្នាំទៀតដើម្បីបន្តកិច្ចសន្យាជាមួយក្រុមជើងឯកបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Marco Verratti 
ខ្សែបម្រើ Marco Verratti 

ទោះយ៉ាងណាយោងទៅតាម ៩០ នាទីលោក Tuchel បានកំណត់អត្តសញ្ញាណខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលីរូបនេះជាគោលដៅផ្ទេរឈានមុខគេដោយអ្នកចាត់ការក្រុមតោខៀវជូនដំណឹងដល់ឋានានុក្រមនៅ Stamford Bridge ថាគាត់ចង់អោយខ្សែបម្រើរូបនេះចុះហត្ថលេខា។ Verratti បានលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុមតោខៀវ Chelsea នៅរដ្ឋធានីបារាំងហើយរបាយការណ៍នេះបានអះអាងថាខ្សែបម្រើរូបនេះនឹងបើកចំហរក្នុងការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League នាពេលខាងមុខនេះ។

ខ្សែបម្រើ Marco Verratti 
ខ្សែបម្រើ Marco Verratti 

កីឡាករវ័យ ២៨ ឆ្នាំរូបនេះដែលធ្លាប់មានទំនាក់ទំនងជាមួយក្រុមបិសាចក្រហម Manchester United, Liverpool និង Manchester City បានផ្តល់ជំនួយចំនួន ៦ ដងក្នុងការបង្ហាញខ្លួនចំនួន ៣១ លើកនៅកម្រិតក្លឹបនៅរដូវកាលនេះ។ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះបានឈ្នះពានរង្វាន់ Ligue 1 ចំនួន ៧ ដងអំឡុងពេលគាត់នៅឯ Parc des Princes ៕

ខ្សែបម្រើ Marco Verratti 
ខ្សែបម្រើ Marco Verratti 
Keo Chandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T