ប្រទេសចិននឹងផ្តល់វ៉ាក់សាំង Sinopharm បង្ការជំងឺកូវីដ-១៩ ដល់ប្រទេសហ្សាំប៊ី

//s9.kh1.co/b5/b5e6db9c27d3720d48396b802756d9e54ded29db.jpg
សង្គម

 ១៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បាននិយាយនៅថ្ងៃពុធនេះថាប្រទេសចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសហ្សាំប៊ីសម្រាប់កម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេស

ហ្សាំប៊ី៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បាននិយាយនៅថ្ងៃពុធនេះថាប្រទេសចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសហ្សាំប៊ីសម្រាប់កម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Jonas Chanda បាននិយាយថាវ៉ាក់សាំងចិនដែលត្រូវបានអនុម័តដោយអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការប្រើប្រាស់ជាបន្ទាន់គឺមានសុវត្ថិភាពនិងប្រសិទ្ធភាព។

  រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Jonas Chanda
  រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Jonas Chanda

លោកបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថាមានការកើនឡើងចំនួនប្រជាជនដែលបានទទួលវ៉ាក់សាំងចាប់តាំងពីការចាប់ផ្តើមកម្មវិធីនេះកាលពីខែមុនដោយមានមនុស្សចំនួន ៩០,៩១៦ នាក់បានចាក់វ៉ាក់សាំងរួចរាល់។

លោកបានមានប្រសាសន៍ថា “នេះគឺជាភ័ស្តុតាងច្បាស់លាស់ដែលថាជនជាតិហ្សាំប៊ីបានទទួលយកកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយបានបោះបង់ចោលនូវទ្រឹស្តីខុសៗគ្នាដែលមិនត្រឹមត្រូវ”។

  រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Jonas Chanda
  រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Jonas Chanda

ប្រទេសហ្សាំប៊ីកំពុងអនុវត្តដំណាក់កាលទី ១ នៃកម្មវិធីចាក់វ៉ាក់សាំងដែលស្ថិតនៅក្រោមមូលនិធិ COVAX ហើយផ្តោតសំខាន់ទៅលើបុគ្គលិកសុខាភិបាលនិងមនុស្សដទៃទៀតដែលមានហានិភ័យខ្ពស់។ ហើយកម្មវិធីនេះត្រូវបានធ្វើឡើងតាមលំដាប់លំដោយដោយស្ម័គ្រចិត្ត។

ទន្ទឹមនឹងនេះករណីជំងឺកូវីដ-១៩ បានកើនឡើងដល់ ៩២,២១១ នាក់បន្ទាប់ពីករណីថ្មីចំនួន ៥៩ ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ៕

  រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Jonas Chanda ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
  រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Jonas Chanda ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ប្រភព៖ Xinhua News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T