កាលពីពេលថ្មីៗនេះ តារាប្រុស Kim Hyun Joong បានខ្មាស់គេយ៉ាងខ្លាំង នៅក្នុងកម្មវិធី “Barefoot Friends” បន្ទាប់ពីតារាប្រុសរូបនេះ បានចូលរួមប្រកួតហែលទឹក ហើយក៏បានរបូតខោ ខណៈពេលដែលខំប្រឹងហែលទឹកពេក។

យោងតាមប្រភពព័ត៌មាន AllKpop របស់ប្រទេសកូរ៉េ បានឲ្យដឹងថា ខណៈពេលដែលតារាប្រុស Kim Hyun Joong បានខិតខំប្រឹងប្រែង នៅក្នុងការប្រកួតហែលទឹក ក្នុងកម្មវិធី “Barefoot Friends” ជាមួយនឹងគូប្រគួតផ្សេងទៀត ស្រាប់តែខោខ្លីត្រឹមជង្គង់របស់គាត់ បានរបូតចេញតែម្តង រហូតដល់តារាប្រុសរូបនេះ បានហែលទឹកទៅដល់ទីប្រកួត ទើបមានការខ្មាស់អៀនយ៉ាងខ្លាំង។

ទោះបីជាយ៉ាងនេះក៏ដោយ តារាប្រុសរូបនេះ ក៏បានស្លៀកខោខ្លីមួយទៀត នៅខាងក្នុងផងដែរ ដែលវាមិនធ្វើឲ្យតារាប្រុសរូបនេះ កាន់តែខ្មាស់គេឡើយ។

គួរបញ្ជាក់ផងដែរថា Kim Hyun Joong គឺជាតារាចម្រៀងនៅក្នុងក្រុម SS501 និងជាតារាសម្តែង របស់ប្រទេសកូរ៉េខាងត្បូងផងដែរ៕









ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]