ក្រុម Ajax រំលាយពានរង្វាន់ Eredivisie របស់ពួកគេប្រែក្លាយជាផ្កាយតូចៗផ្ញើជូនអ្នកគាំទ្រ

//s9.kh1.co/0d/0d9ce00fcf12cdbbe6637add37fa24ed3c8614d6.jpeg
កីទ្បា

 ១៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

រូបផ្តាយតូចៗចំនួន ៤២០០០ដុំ

បរទេស៖ ក្រុមបាល់ទាត់ Ajax Amsterdam ដែលទើបឈ្នះជើងឯកលីកកំពូលរបស់ហុឡង់ Eredivisie រដូវកាល 2020/2021 បានរំលាយពានរង្វាន់ដែលទទួលបាននោះ មកធ្វើជារូបផ្តាយតូចៗចំនួន ៤២០០០ដុំ ដើម្បីទុកចែកអ្នកគាំទ្ររបស់ពួកគេដែលបានទិញសំបុត្រទស្សនាការប្រកួតពេញមួយរដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/67/673fca4f64566a3676cb2f93e9fbcdb418ae0ddb.jpg
រង្វាន់ Eredivisie ដែលរំលាយជាផ្កាយតូចៗ
រង្វាន់ Eredivisie ដែលរំលាយជាផ្កាយតូចៗ

ក្លិបមានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់មួយនេះបានឈ្នះពានលើកទី៣៥របស់ខ្លួនកាលពីថ្ងៃទី២ ខែឧសភា មកម្ល៉េះហើយមានបំណងជូនវត្ថុអនុស្សាវរីយ៍ ដល់អ្នកគាំទ្ររបស់ខ្លួនសម្រាប់លើកទឹកចិត្តដែលពួកគេខំប្រឹងប្រែងគាំទ្រពីផ្ទះអំឡុងពេលមានវិបត្តិកូវីដ១៩ ពេញមួយរដូវកាលមកនេះ។ ក្នុងនោះក្រុម Ajax ក៏បានផលិតពានតំណាងមួយដែរសម្រាប់តំកល់ទុកក្នុងកន្លែងដាក់ពានរង្វាន់ផងដែរ៕

រង្វាន់ Eredivisie ដែលរំលាយជាផ្កាយតូចៗ
រង្វាន់ Eredivisie ដែលរំលាយជាផ្កាយតូចៗ
រង្វាន់ Eredivisie ដែលរំលាយជាផ្កាយតូចៗ
រង្វាន់ Eredivisie ដែលរំលាយជាផ្កាយតូចៗ

ប្រភពSky Sport

Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T