តួអង្គ Harley Quinn ព្យាយាម​​ទាមទារ​​អោយមាន​​វត្តមាន​តួអង្គ Poison Ivy នៅក្នុងចក្រវាឡ DC

//s9.kh1.co/e8/e86d4786e1b2895d33b6f3f78382bb85652ed4a1.png
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Margot Robbie តារាសម្ដែង Harley Quinn ខិតខំយ៉ាងខ្លាំងទាមទារអោយមានវត្តមាន Poison Ivy ក្នុងភាពយន្តរបស់ DC

បរទេសMargot Robbie គឺជាតារាសម្ដែងស្រីវ័យ ៣០ឆ្នាំជាងដែលមានបទពិសោធន៏ជាច្រើនក្នុងវិស័យភាពយន្ត ជាពិសេសគឺអ្នកនាងមានវត្តមានសម្ដែងនៅក្នុងខ្សែភាពយន្តរបស់ DC រឿង Suicide Squad កាលពីឆ្នាំ ២០១៦ ដែលដឹកនាំដោយលោក David Ayer រឿង Birds of Prey និង The Suicide Squad របស់លោក James Gunn (ចាក់បញ្ចាំងឆាប់ៗនេះ) ក្នុងនាមជាដៃគូរកំពូលកូររបស់ Joker ដែលមានឈ្មោះថា Harley Quinn

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាង Margot Robbie
អ្នកនាង Margot Robbie
អ្នកនាង Margot Robbie ជា Harley Quinn
អ្នកនាង Margot Robbie ជា Harley Quinn
អ្នកនាង Margot Robbie ជា Harley Quinn
អ្នកនាង Margot Robbie ជា Harley Quinn

ក្រោយពីលេចវត្តមានជា Harley នៅក្នុងខ្សែភាពយន្ត Suicide Squad 2016 មួយនេះមកយើងឃើញថា អ្នកនាង​ទទួល​បានការចាប់​អារម្មណ៍នឹងពេញចិត្តស្រលាញ់គាំទ្រខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក​ ហើយ​ពួកគេ​បាននិយាយថានាងគឺជាតារាសម្ដែង Harley Quinn ដ៏ល្អបំផុតសម្រាប់ពួកគេ។

អ្នកនាង Margot Robbie ជា Harley Quinn 
អ្នកនាង Margot Robbie ជា Harley Quinn 

យ៉ាងណាមិញតួអង្គដៃគូររបស់ Harley Quin គឺ Dr. Pamela Isley Posion Ivy នេះបានបាត់មុខបាត់រូបរាង​ជាង ២៥ឆ្នាំមកហើយពីចក្រវាក៏ដូចជាពិភពភាពយន្តរបស់ DC តាំងពីរឿង Batman & Robin (1997) មកម្លេះ​ដែល​សម្ដែងដោយអ្នកស្រី Uma Thurman ដែលជាតារាស្រីដ៏ល្បីក្នុងជំនាន់នោះរូមជាមួយនឹងលោក George Clooney សម្ដែងជា Bruce Wayne ឬ Batman នេះ។ ដូចនេះហើយនៅក្នុងដំណឹងផ្លូវកាលមួយត្រូវបានផ្សព្វផ្សាយថា Poison Ivy នឹងមានវត្តមាននៅក្នុងខ្សែភាពយន្តថ្មី​របស់ DC រឿង Gotham City Sirens ដែលនឹងមានអ្នកដឹកនាំរឿងដោយលោក David Ayer។

Poison Ivy និង Harley Quinn
Poison Ivy និង Harley Quinn
 Harley Quinn និង Poison Ivy 
 Harley Quinn និង Poison Ivy 

គួអោយដឹងដែលថាខ្សែភាពយន្ត Gotham City Sirens គឺជាសាច់រឿងដែលផ្ដោតសំខាន់ទៅលើ Harley Quinn ដែលរួបរួមក្រុមជាមួយនឹង supervillain ដូចជា Poison Ivy និង Catwoman ជាដើម។ ក៏ប៉ុន្តែក្រោយពេល​ក្រុមហ៊ុន ​Warner Bros បានផ្លាស់ប្ដូយុទ្ធសាស្រ្តរបស់ខ្លួនក្នុងខ្សែភាពយន្ត DC នានាវាបានធ្វើអោយ Gotham City Sirens នេះនឹងមិនក៏ឡើងឡើយពោលគឺជំនួសដោយ Birds of Prey វិញដែលមានសមាជិកដូចជា Harley Quinn, The Huntress, Black Canary និងវត្តមានរបស់អនាគត Batgirl ជំនាន់ទី៤ ដែលមានសញ្ជាតិចិន​កាត់​អាមេរិកគឺ Cassandra Cain

Poison Ivy, Harley Quinn និង​ Catwoman
Poison Ivy, Harley Quinn និង​ Catwoman
https://s9.kh1.co/__image/w=650,h=1005,q=100/85/85a199fce4acceb7223389d5d3fde82643409251.png

ទោះជាយ៉ាងណាក៏ដោយក្រោយបាត់ដំណឹងពី Poison Ivy យ៉ាងយូពេលនេះអ្នកគាំទ្រមានសង្ឃឹមឡើងវិញ​ ក្រោយ​ពី​បានដឹងអំពីដំណឹងរបស់អ្នកនាង Margot Robbie ផ្ដល់អោយទស្សនាវដ្ដី Den of Geek ដែលអ្នកនាងបាន​រៀបរាប់​​ពី​ការខឹតខំយ៉ាងខ្លាំងរបស់នាងក្នុងការនាំយកនូវ Poison Ivy មកក្នុងខ្សែភាពយន្តរបស់ DC អោយប្រិយមិត្ត​ទស្សនាដូចខាងក្រោមដែលតារាសម្ដែងនិងជាផលិតកររូបនេះបាននិយាយថា៖

ជឿខ្ញុំចុះ ខ្ញុំនិយាយដដែលៗជាច្រើនដងទៅពួកគេ ពួកគេប្រហែលជាធុញទ្រាំហ៊ុននឹងស្ដាប់វាហើយ តែខ្ញុំនៅតែនិយាយថា «Poison Ivy, Poison Ivy. តោះ, យើងចាប់ផ្ដើមវា.» ខ្ញុំចង់ឃើញណាស់នូវរូបភាពមួយនៅពេលដែល Harley Quinn និង Poison Ivy មានទំនាក់ទំនងស្នេហានឹងគ្នា។ វាពិតជារីករាយណាស់ ដូច្នេះខ្ញុំនឹងបន្តធ្វើឱ្យពួកគេធុញហើយធ្វើអោយវាកើតឡើង។ កុំបារម្ភអី។

Margot Robbie
Birds  of Prey
Birds  of Prey
Harley Quinn និង Joker
Harley Quinn និង Joker

ប្រភពសម្ដី Harley Quinn លើ Den of Geeks

Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T