Barcelona កំពុងចង់ប្តូរ Pjanic ជាមួយ Chelsea ជាថ្នូរនឹងកីឡាកររូបនេះ

//s9.kh1.co/1c/1c4b2fc7e9649e102404962c6c28c95608b52cad.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្លិប Barcelona កំពុងចង់ប្តូរ Pjanic ជាមួយ Chelsea ជាថ្នូរនឹងកីឡាករ Jorginho នៅរដូវក្ដៅខាងមុខ

បរទេស៖ ក្រោយលោក Thomas Tuchel ចូលមកដឹកនាំជំនួសលោក Frank Lampard ខ្សែបម្រើវ័យ២៩ឆ្នាំ Jorginho បង្ហាញខ្លួនឲ្យ Chelsea បានច្រើនគួរសមពោល២៥ប្រកួតចុងក្រោយរូបគេចូលលេងបានដល់ទៅ​២០ប្រកួតឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jorginho
Jorginho

យ៉ាងណាមិញបើតាមគេហទំព័រ Sport បានឲ្យដឹងថាក្លិបយក្សអេស៉្បាញ Barcelona កំពុងតែមានបំណងប្តូរយកកីឡាករជម្រើសជាតិអ៊ីតាលីរូបនេះទៅរួមក្រុម ជាថ្នូរនឹងខ្សែបម្រើធ្លាក់កូដវ័យ៣១ឆ្នាំ Miralem Pjanic នៅទីផ្សារដោះដូររដូវក្ដៅខាងមុខនេះ។

Miralem Pjanic
Miralem Pjanic

គួរបញ្ជាក់ដែរថាក្រោយផ្លាស់ចេញពី Juventus មករួមជាមួយ Barcelona កាលពីឆ្នាំមុន Pjanic ចូលលេងជាជម្រើសដំបូងបានតែ១៣ប្រកួតប៉ុណ្ណោះ និងចូលលេងជាកីឡាករបម្រុងដល់ទៅ១៥ប្រកួត៕

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T