បើមិនចង់ បាក់សម្រស់ ពេលពលពរពោះ នារីៗគួរធ្វើបែបនេះ

//s9.kh1.co/51/510e574d231676f2c4aa230b1c44b71cb19c1d4a.jpg
យល់ដឹង

 ១៤-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

នៅពេលនារីៗបានអនុវត្តវិធីទាំងអស់នេះហើយ នោះ អ្នកនិងមិនបាក់សម្រស់នៅពេលកំពុងពរពោះនោះទេ

យល់ដឹង៖នារីគ្រប់រូបតែងតែមានបញ្ហាពាក់ព័ន្ធនឹងរូបសម្រស់បន្ទាប់ពីបានរៀបការ និង ជាពិសេសនៅពេលដែលនាងកំពុងតែពរពោះតែម្ដង ។ តាមពិតទៅការមានផ្ទៃពោះមិនមែនជាបញ្ហាសម្រាប់ស្ត្រីដែលត្រូវមកដេកខ្វល់ខ្វាយនោះទេ ឱ្យតែនាងចេះពីវិធីមួយចំនួនសម្រាប់ថែរក្សារូបសម្រស់ឱ្យនៅតែមើលទៅស្រស់ស្អាតដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះសូមនាំមិត្តៗនារីដែលកំពុងតែពរពោះទាំងអស់គ្នា មកដឹងពីវិធីក្នុងការថែរក្សារសម្រស់ឱ្យមើលទៅនៅតែស្រស់ស្អាត និងមិនបាក់សម្រស់ទាំងអស់គ្នា៖

  Join Us ៖ https://t.me/khmerload

១. ការទទួលទានទឹកឱ្យបានច្រើន

រូបតំណាង
រូបតំណាង

ក្នុងកំឡុងមានផ្ទៃពោះរាងកាយ របស់ ម្ដាយត្រូវការជាតិទឹកជាពិសេស ព្រោះថាជាតិទឹកជួយធ្វើឱ្យប្រសើឡើងនូវប្រព័ន្ធឈាមរត់ ព្រោះបើប្រពន្ធឈាមរត់គឺវាធ្វើឱ្យសារធាតុចិញ្ចិមពីម្ដាយទៅទារកមានប្រសិទ្ធភាពណាស់។ ក្នុងនោះក៏ជួយដោះស្រាយ នូវការទល់លាមក ជួយប្រព័ន្ធរំលាយអាហារ និងជួយបន្សាបជាតិពុលនៅក្នុងរាងកាយ ដែលធ្វើឱ្យស្បែកមានភាពភ្លឺរលោងនិងភ្លឺថ្លា ព្រមទាំងធ្វើឱ្យមានតុល្យភាពនៅក្នុងខ្លួន។ ដូច្នេះដើម្បីស្បែកមានសុខភាពល្អ អ្នកម្ដាយគួរតែផឹកទឹកឱ្យបាន ពី៨ ទៅ ១០កែវក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ នោះស្បែកនឹងភ្លឺស្រស់ថ្លា និងមានសុខភាពល្អ។

២. ជ្រើសរើសសម្លៀកបំពាក់ នៅពេលមានផ្ទៃពោះ

រូបតំណាង
រូបតំណាង

ទោះបីថាទំហំរូបរាង និងទម្ងន់អ្នកម្ដាយដែលកំពុងតេពរពោះរីកពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ ការជ្រើសរើសសម្លៀកបំពាក់ក្នុងការពាក់​ឱ្យសាកសមទៅនិងរូបរាង ព្រមទាំងចេះជ្រើសរើសម៉ូត ស្អាតៗដែលមានដាក់លក់នៅលើទីផ្សារ។​សព្វថ្ងៃនេះមានម៉ូដសម្លៀកបំពាក់ដែលមានការរចនាយ៉ាងស្រស់ស្អាតសម្រាប់មិត្តៗនារីដែលមានផ្ទៃពោះសម្រាប់ជ្រើសរើស យកមកពាក់ឱ្យស្រស់ស្អាតតាមបែបអ្នកកំពុងពរពោះ។

៣.ផ្លាស់ប្ដូរម៉ូតសក់ថ្មី

រូបតំណាង
រូបតំណាង

រឿននេះអ្នកម្ដាយគ្រប់រូបកុំគិតថាវាមិនសំខាន់ព្រោះប្រសិនបើអ្នកមានសក់វែងនោះ ក្នុងកំឡុងនេះគឺវានិងធ្វើឱ្យសក់សរបស់អ្នកមានការជ្រុះច្រើន ដូច្នេះអ្នកគួរតែកាត់សក់ឱ្យខ្លី ឬកាត់តាមម៉ូតដែលអ្នកស្រឡាញ់ ក្នុងនោះអ្នកក៏គួរតែចងសក់ឬក្រងសក់ឱ្យបានស្អាតតាមបែបធម្មជាតិផងដែរ នោះអ្នកនឹងមានអារម្មណ៍ថាវាពិតជាប្លែក នឹងមានអារម្មណ៍ស្រស់ស្រាយ ជាងមុន ។

៤. ការតុបតែងមុខបែបស្រាលៗ

រូបតំណាង
រូបតំណាង

អ្នកម្ដាយគ្រប់រូបប្រាកដណាស់តែងតែមានការព្រួយបារម្ភអំពីការតុបតែងមុខមាត់ និងការប្រើប្រាស់ជាមួយនឹងគ្រឿងសម្អាងផ្សេងៗ ព្រោះខ្លាចប៉ះពាល់ទៅដល់ទារក ។ ប៉ុន្តែប្រសិនបើអ្នកប្រាកដថាផលិតផលនោះគឺមិនក្លែងក្លាយ និងមានគុណភាព​នោះអ្នកអាចប្រើប្រាស់វាបាន ដោយការលាបនៅលើផ្ទៃមុខបែបស្រាល និងមើលទៅបែបធម្មជាតិ នោះ ប្រាកដណាស់អ្នកណាក៏គេសរសើរដែរ។

៥.ខាត់ស្បែករបស់អ្នកដោយរូបមន្តធម្មជាតិ

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកម្ដាយមានការព្រួយបារម្ភអំពីការប្រើប្រាស់ផលិតផលមានសារធាតុគីមី កំឡុងមានផ្ទៃពោះ ដំណោះស្រាយដោយថែរក្សាស្បែករបស់អ្នកពីធម្មជាតិគឺជាវិធីល្អបំផុត ដើម្បីជួយបំប៉នស្បែករបស់អ្នកម្ដាយ ឱ្យមានពណ៌សរលោង និងភ្លឺថ្លា។ ក្នុងនោះគ្រឿងផ្សំពីធម្មជាតិដែលពេញនិយមបំផុត សម្រាប់ការធ្វើម៉ាស្សាស្បែករួមមាន ផ្លែអំពិល ផ្លែល្ហុងទុំ ផ្លែប៉ែងប៉ោះ ពន្លៃ ល្មៀត ទឹកឃ្មុំ ឬក្រូចឆ្មាជាដើម។

៦.ទទួលទានផ្លែឈើ និងបន្លែដែលមានវីតាមីនc

រូបតំណាង
រូបតំណាង

ការទទួលទានជាមួយនឹងបន្លែផ្លែឈើដែលមានជាតិវីតាមីនគ្រប់គ្រាន់វានិងធ្វើឱ្យរាងកាយរបស់អ្នកម្ដាយ មានភាពរឹងមាំ ព្រមទាំង ធ្វើឱ្យសាច់ឈាមមានភាពភ្លឺរលោងស្រស់ថ្លា  ហើយជាពិសេស និងធ្វើឱ្យឆ្អឹងរបស់ទារកមានការលូតលាស់បានល្អថែមទៀតផង។ ពពួកបន្លែផ្លែឈើដែលមានផ្ទុកជាតិវីតាមីនc ច្រើននោះគឺមានដូចជា ផ្លែប៉ែងប៉ោះ ផ្លែបឺរ ផ្លែបឺររី និងបន្លែពណ៌បៃតងផ្សេងៗ។

៧. ការលាបក្រែមកាត់បន្ថយស្នាមសង្វារនៅពោះ

រូបតំណាង
រូបតំណាង

ការលូតលាស់របស់ទារក ដែលមានការរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបណ្ដាលឱ្យផ្តៃពោះកាន់តែធំ ដែលជាបញ្ហាក្នុងការបែកសង្វារ វាអាចរាលដាលកាន់តែធំនិងមានស្នាមមិនរលោងស្អាត សម្រាប់ស្ត្រីពរពោះគ្រប់រូប  ដូច្នេះហើយនារីៗគួរតែប្រើប្រាស់ជាមួយនឹងក្រែមលាបការពារសង្វារ និងគួរតែរកផលិតផលណាដែលមិនប៉ះពាល់ដល់សុខភាពកូន និងខ្លួនឯង៕

Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T