លេងមែនទែនហើយ! ចុះពីឆាកមិនទាន់ស្តេចប្រដាល់ Floyd និងតារាយូធូបដែលនឹងត្រូវប៉ះគ្នា ផ្ទុះជម្លោះផ្អើលគ្រប់គ្នានៅទីនោះ (មានវីដេអូ)

//s9.kh1.co/47/47cf4db113067cb995f1b2ad44f86d1332936cc0.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Floyd និង Logan Paul ផ្ទុះជម្លោះផ្អើលអង្គរក្សចូលឃាត់ បន្ទាប់ពីសន្និសិទសារពត៌មាន

បរទេស៖ ការប្រកួតដ៏ក្តៅគគុករវាងស្តេចប្រដាល់ស្បែកខ្មៅ Floyd និងតារាយូធូប Logan Paul កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Floyd និងតារាយូធូប Logan Paul
Floyd និងតារាយូធូប Logan Paul

សម្រាប់ការប្រកួតមួយនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ខាងមុខនេះ ដែលជាការប្រកួតធម្មតាតែប៉ុណ្ណោះ ក្រោយការប្រកាសចង់ជួបរបស់តារាយូធូបម្នាក់នោះ។ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកទាំងពីរបានជួបគ្នាក្នុងសន្និសិទសារព័ត៌មានមួយ ដោយមានការប្រើពាក្យសម្តីឌឺដងដាក់គ្នាខ្លាំងៗ រហូតឈានដល់ការប្រទូសរ៉ាយបានកើតឡើង ធ្វើឱ្យផ្អើលអ្នកនៅជុំវិញនោះ។

Floyd និងតារាយូធូប Logan Paul
Floyd និងតារាយូធូប Logan Paul

បើយើងងាកទៅមើលសមត្ថភាពអ្នកទាំងពីរ Floyd គឺគេនៅក្នុងលំដាប់កំពូលរួចទៅហើយ ប៉ុន្តែសម្រាប់តារាយូធូបវិញក៏មានសមត្ថភាពនិងបទពិសោធន៍ខ្លះៗផងដែរ។ ទោះបីជាយោងទៅតាមសមត្ថភាព Floyd នៅលំដាប់កំពូលក៏ពិតមែន ប៉ុន្តែគាត់ចាញ់គីឡូតារាយូធូបច្រើនណាស់ រហូតទៅដល់១០គីឡូជាង។ សរុបមកយើងមិនអាចសន្និដ្ឋានបានឡើងក្នុងការប្រកួតមួយនេះ មានតែចាំតាមដាននៅពេលការប្រកួតឈានចូលមកដល់៕

Floyd និងតារាយូធូប Logan Paul
Floyd និងតារាយូធូប Logan Paul

វីដេអូជម្លោះរវាងអ្នកទាំងពីរ៖

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T