មុនប៉ះគ្នា លោកគ្រូ Tuchel សរសើរកីឡាករ Arsenal រូបនេះមិនដាច់ពីមាត់

//s9.kh1.co/0b/0bf5eb55ccc6d0969579a9e2992be7ba2e8035cd.jpg
កីទ្បា

 ១២-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Tuchel សរសើរ Aubameyang មុនប៉ះ Arsenal យប់នេះ

អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel នៃក្លិបតោខៀវ Chelsea បានរំលឹកពីអនុស្សាវរីយ៍ជាមួយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដែលធ្លាប់ជាអតីតកូនក្រុមលោកគ្រូនៅ Borussia Dortmund ដែលបច្ចុប្បន្ន Aubameyang ជាប្រធានក្រុមរបស់ Arsenal ហើយលោកគ្រូថែមទាំងបានកោតសរសើរគេទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang  និងលោកគ្រូបង្វឹក Thomas Tuchel 
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang  និងលោកគ្រូបង្វឹក Thomas Tuchel 
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang  និងលោកគ្រូបង្វឹក Thomas Tuchel 
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និងលោកគ្រូបង្វឹក Thomas Tuchel 

ការប្រកួតរវាង Chelsea និង Arsenal នឹងធ្វើឡើងនៅទឹកដី Stamford Bridge នៅយប់ថ្ងៃព្រហស្បត្តិ៍ទី ១៣ វេលាម៉ោង ២ និង ១៥នាទី នេះហើយ ដែលគេរំពឹងទុកថានឹងមានវត្តមានរបស់ Aubameyang ចូលរួមដែរក្រោយគេទើបតែជាពីជំងឺគ្រុនឈាម។

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

ប្រធានក្រុម Arsenal រូបនេះរកបាន ៧៩គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៩៥ដងកាលនៅ Dortmund ក្រោមការដឹកនាំរបស់ Tuchel ទើបអតីតគ្រូ-សិស្ស មួយគូនេះតែងតែមានសម្ពន្ធភាពល្អជាមួយគ្នាទៀតផង។ ម្យ៉ាងទៀត កាលលោកគ្រូផ្លាស់ទៅដឹកនាំនៅ PSG គឺ លោកគ្រូក៏បានព្យាយាមនទិញយក Aubameyang ទៅរួមក្រុមផងដែរ។

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

លោកគ្រូបានថ្លែងកោតសរសើរគេថា៖

Auba ជាខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់ និងជាអ្នកបញ្ចប់ទីដ៏ពូកែនៅលើទីលាន។ ប៉ុន្តែ អ្វីដែលលើសពីនោះទៀតសូម្បីនៅក្រៅទីលាន ក៏គេជាកីឡាករម្នាក់ដ៏អស្ចារ្យដែរ។ គេមិនធ្លាប់ខកខានការហ្វឹកហាត់ជាមួយក្រុមនៅរយៈពេលពីរឆ្នាំពេញ ប៉ុន្តែពេលខ្លះគេក៏អាចមកហ្វឹកហាត់យឺតប្រាំនាទី រឿងនោះក៏អាចកើតឡើងបានដែរប៉ុន្តែបើសិនគេយឺតមែនគឺគេតែងតែសុំទោស។ ខ្ញុំមានទំនាក់ទំនងល្អជាមួយគេព្រោះគេបានស៊ុតបញ្ចូលទីច្រើនគ្រាប់ណាស់ គេមានល្បឿនលឿនកាលលេងនៅ Bundesliga និងជាកីឡាករស្នូលដ៏សំខាន់។ពួកយើងនៅតែទាក់ទងគ្នានិងផ្ញើសាឲ្យគ្នាទៅវិញទៅមកនៅពេលពួកយើងម្ខាងៗឈ្នះការប្រកួតសំខាន់ៗណាមួយ។ ខ្ញុំមើលឃើញថាគេនៅជាកូនក្រុមរបស់ខ្ញុំ អ៊ីចឹងហើយខ្ញុំចង់ឲ្យគេជោគជ័យនៅកន្លែងដែលគេនៅ។ ពួកយើងមិនដែលកាត់ផ្ដាច់ទំនាក់ទំនងទេ ហើយវាពិតជាល្អណាស់ពេលឃើញគេម្ដងទៀត វាពិតជាមានអារម្មណ៍ល្អពេលគេសើចសប្បាយ។ ប៉ុន្តែយ៉ាងណាមិញ ពួកយើងចង់បញ្ឈប់គេ។

លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel 

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T