ព្រោះតែហេតុផលនេះ ទើប Angelina Jolie មិនព្រមទទួលយកដៃគូថ្មី

//s9.kh1.co/b3/b30ce7a3e2c24ca898c96e01af41b5b67e1198c7.jpg
តារា & កម្សាន្ដ

 ១២-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទោះជាត្រូវធ្វើជាម្តាយ ផងឪពុកផង ក៏Angelina មិនទាន់សម្រេចចិត្តយកដៃគូថ្មីព្រោះតែរឿងនេះ។

បរទេស៖ តារាហូលីវូដដ៏ល្បីល្បាញនាង Angelina Jolie  បាននិយាយថា នាងរស់ក្នុងភាព នៅលីវអស់រយៈពេលជាច្រើនឆ្នាំ ព្រោះមានលក្ខណៈវិនិច្ឆ័យជាច្រើនសម្រាប់ការជ្រើសរើសគូស្នេហ៍ថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី ១១ ខែឧសភា កាសែត People បានរាយការណ៍ថា Angelina Jolie ទើបតែចែករំលែកការសម្រេចចិត្តរបស់នាងក្នុងការជ្រើសរើសគូអនាគត។ ក្នុងអំឡុងពេលនៃការសន្ទនាជាមួយពិធីករ Justin Sylvester នៅក្នុងកម្មវិធីE! News' Daily Pop តារាភាពយន្ត Maleficent បាននិយាយថានាងពិតជាពូកែរើសណាស់។

នៅពេលត្រូវបានសួរដោយ Sylvester អំពីលក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសមិត្តប្រុសបន្ទាប់ពីលែងលះលោក Brad Pitt ក្នុងឆ្នាំ ២០១៦ តារាស្រីអាយុ ៤៦ ឆ្នាំរូបនេះបាននិយាយថា

ខ្ញុំមានបញ្ជីលក្ខណៈវិនិច្ឆ័យវែងឆ្ងាយ សម្រាប់ការជ្រើសរើសមិត្តប្រុស ដូច្នេះហើយទើបខ្ញុំនៅលីវយូរ ។

Angelina Jolie

ទោះយ៉ាងណា នាងមិនបានបង្ហាញពីលក្ខណៈវិនិច្ឆ័យជាក់លាក់ សម្រាប់ការស្វែងរកគូស្នេហ៍ថ្មីនោះទេ។

Angelina
Angelina

នៅក្នុងការសន្ទនាជាមួយ Justin Sylvester តារាភាពយន្ត «Who Wish Me Dead» បញ្ជាក់ថានាងមានសំណាងណាស់ដែលមានកូន ៦ នាក់នៅក្បែរនាង។ ចាប់តាំងពីលែងលះ Brad Pitt តារាស្រីរូបនេះបានចំណាយពេលច្រើនជាមួយកូន ៗ ។ Jolie បាននិយាយថា៖

វាពិតជាអស្ចារ្យណាស់ដែលឃើញពួកគេភ្ញាក់ពីគេង ខ្ញុំត្រូវតែប្រាកដថាកូន ៗ របស់ខ្ញុំមិនអីទេ។

Angelina Jolie 
Angelina និង កូនៗ
Angelina និង កូនៗ

ថ្មីៗនេះ Angelina Jolie បានវិលត្រឡប់មកធ្វើជាតារាសម្តែងវិញ។ នាងបានសម្តែងក្នុងខ្សែភាពយន្តបែបរំភើប «Who Wish Me Dead» មិនយូរប៉ុន្មាននាងនឹងបង្ហាញខ្លួននៅក្នុងគម្រោងវីរនារីដ៏អស្ចារ្យថ្មីរបស់ Marvel Studios ដែលមានឈ្មោះថា Eternals ។

Angelina បានសម្ភាសជាមួយ Cinema Blend បាននិយាយថានាងពិតជារំភើបណាស់ចំពោះតួនាទីរបស់​ Thena ក្នុងរឿងវីរៈនារី។ តារាសម្តែងរូបនេះក៏បានសម្តែងការកោតសរសើរចំពោះអ្នកដឹកនាំអាស៊ី។

Angelina Jolie
Angelina Jolie

និយាយពីការវិលត្រឡប់មកសម្តែងវិញបន្ទាប់ពីនាងបានធ្វើជាអ្នកដឹកនាំរឿងនាង Angelina Jolie បាននិយាយថាជីវិតរបស់នាងបានផ្លាស់ប្តូរហើយ។ នាងកំពុងឈានជើងចូលដំណាក់កាលមួយទៀតក្នុងជីវិតរបស់នាង៕

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T