Apple នឹងវិនិយោគទឹកប្រាក់ចំនួន៤៥លានដុល្លារ ទៅក្រុមហ៊ុនផលិតផ្ទៃកញ្ចក់សម្រាប់ iPhone 12

//s9.kh1.co/69/6958abdb2a8b91c149eb488e9bfd1636797477f4.jpg
បច្ចេកវិទ្យា

 ១២-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន Corning ក៏ជាអ្នកផលិតកញ្ចក់ Gorilla Glass ឱ្យស្មាតហ្វូន Galaxy របស់ Samsung ផងដែរ

បរទេស៖ ក្រុមហ៊ុន Apple បានប្រកាសថាខ្លួននឹងផ្តល់ប្រាក់ចំនួន45លានដុល្លារដល់ក្រុមហ៊ុន Corning ដែលផលិតកញ្ចក់ពិសេសសម្រាប់ប្រើនៅលើ iPhone 12 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនយក្សបច្ចេកវិទ្យាមួយនេះបាននិយាយថា ការវិនិយោគនឹងជួយពង្រីកសមត្ថភាពផលិតរបស់ក្រុមហ៊ុន Corning នៅសហរដ្ឋអាមេរិក និងជួយអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។

ក្រុមហ៊ុន Corning បានធ្វើការរួមគ្នាជាមួយ Apple នៅលើ Ceramic Shield ដែលជាវត្ថុធាតុដើមប្រើសម្រាប់គ្របផ្នែកខាងមុខរបស់ iPhone 12 ដែលអាចទប់ទល់នឹងដំណក់ទឹកនិងការកោសឆ្កូត។

មូលនិធិ Advanced Manufacturing Fund របស់ Apple បានផ្តល់ទឹកប្រាក់ចំនួន450លានដុល្លារក្នុងរយៈពេល 4ឆ្នាំកន្លងមកនេះ។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Corning ក៏ជាអ្នកផលិតកញ្ចក់ Gorilla Glass ដែលជាកញ្ចក់ធន់នឹងការកោស ដែលប្រើសម្រាប់ស្មាតហ្វូន tablets និងឧបករណ៍ពាក់លើដៃ រួមទាំងស្មាតហ្វូន Galaxy របស់ Samsung ផងដែរ៕

Join us: https://t.me/khmerload

Corning ផលិតកញ្ចក់សម្រាប់ Apple និងក្រុមហ៊ុនឧបករណ៍ Android ជាច្រើនផងដែរ
Corning ផលិតកញ្ចក់សម្រាប់ Apple និងក្រុមហ៊ុនឧបករណ៍ Android ជាច្រើនផងដែរ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T