ភ្នំពេញៈ បន្ទាប់ពីលេចធ្លោយ ពាក្យចចាមអារ៉ាមថា មានម៉ែយ៉ែម ព្យាយាមទាក់ទង តារាសម្តែង និងជាពិធី ការិនី កញ្ញា រស់ សាវ៉ាត់បាទី ឲ្យទៅញុំាបាយ រហូតមានគេដេញតាម ចាប់នាងឲ្យទៅញុំាបាយ ជាមួយអ្នកធំ ជាថ្នូរ និងផ្ទះវីឡារាប់ម៉ឺន និងរថយន្តទំនើបៗ នោះ បាទី បានបង្ហើបប្រាប់ថា ជាការពិត ប៉ុន្តែនាងបានដោះស្រាយ រួចរាល់អស់ហើយ ។

ជួបជាមួយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ រស់ សាវ៉ាត់បាទី បានប្រាប់ថា ចំពោះពាក្យ ចចាមអារ៉ាម ដែលនិយាយ ថាមានគេដេញចាប់រូបនាង ឲ្យទៅញុំាបាយនោះគឺជាការពិត ប៉ុន្តែបញ្ហានេះ ត្រូវបានដោះស្រាយរួចរាល់ហើយ ដោយនាងបានជួបនិយាយ ជាមួយអ្នកជំនួញរូបនោះ ពីបញ្ហាទាំងអស់ នេះហើយ ហើយនាងក៏សង្ឃឹមថា រឿងនេះមិនអាចកើតឡើងចំពោះ នាងសារជាថ្មីទៀតទេ ចំពោះពាក្យ ដែលថា អ្នកជំនួញនោះបានគំរាម មកលើនាងគ្មានទេ ព្រោះគាត់គឺជាអ្នកមានមុខមានមាត់ ក្នុងសង្គម ហើយក៏ជាអ្នកមានទ្រព្យច្រើនទៀតគាត់មិនប្រព្រឹត្តិអំពើល្មើសច្បាប់មកលើនាងទេ។

ពិធីការិនី ដែលក្លាយមកពីកីឡាការិនីតៃក្វាន់ដូ ជម្រើសជាតិ រូបនេះ បានបន្តទៀតថា ”នាពេលកន្លងមកក៏ធ្លាប់ បានទាក់ទងឲ្យខ្ញុំទៅញុំាបាយជាមួយអ្នកនេះអ្នកនោះ ប៉ុន្តែខ្ញុំគិតថារឿងនេះ វាអាចទៅរួច ឫក៏មិនរួចគឺ អាស្រ័យលើខ្លួនយើងផ្ទាល់ ថាយើងចង់ធ្វើបែបនោះឬអត់?» ពិធីការិនីដែលទើបតែរីក នៅក្នុងស្ថានីយ៍ ទូរទស្សន៍ អាស៊ីអាគ្នេយ៍រូបនេះ បន្ថែមទៀតថាចំពោះបញ្ហាទាំងអស់នេះនាងមិនខ្លាចចំពោះការគំរាមអីទេ ព្រោះនាងគិតថាបច្ចុប្បន្នប្រទេសខ្មែរមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយប្រសិនបើមាន បញ្ហាបង្កគ្រោះថ្នាក់អីមួយ កើតឡើងនាងជឿជាក់ថា អ្នកប្រព្រឹត្តិក៏មិនអាចគេចផុតពីសំណាញ់ច្បាប់បានដែរ ហើយនាងនៅតែបន្តជាមួយ អាជីពសិល្បៈ បើទោះបីជាមានបញ្ហាបែបនេះ ក៏ដោយ ព្រោះនាងស្រលាញ់សិល្បៈតាំងពីតូចហើយក៏មិនចង់ បោះបង់សិល្បៈដោយសារតែបញ្ហាបន្តិចបន្តួចដែរ។

សូមជម្រាបផងដែរថា បន្ទាប់ពីលេចឮព័ត៌មានថា មានម៉ែយ៉ែមព្យាយាមទាក់ទងតារាសម្តែងកញ្ញា រស់ សាវ៉ាត់បាទី ឲ្យទៅញុំាបាយជាមួយអ្នកមានទ្រព្យរួចមកនោះ កាលពីជាងមួយខែមុនក៏មាន គេឃើញមានមនុស្សប្រុសប្រហែលជា២-៣នាក់ ដែលគេសន្និដ្ឋាន ប្រហែលជាមាន អ្នកជំនួញស្តុកស្តម្ភមួយរូប បានដេញចាប់ បាទី នៅមុខសណ្ឋាគារ ណាហ្គាវើល ក្នុងគោលបំណងឲ្យនាងទៅញុំាបាយ។

ជុំវិញការលើកឡើងបែបនេះ ត្រូវបានបាទីប្រាប់ថា ប្រហែលជាមិនកើតឡើងទៀតទេព្រោះនាង បាននិយាយជាមួយបុរសម្នាក់នោះ ដោយបានលើកយកហេតុផលជាច្រើនមកនិយាយជាមួយគាត់ ម្យ៉ាងនាងក៏មិនចង់ឲ្យទស្សនិកជនធ្វើការវាយតម្លៃមកលើនាងថា នៅពេលក្លាយជាតារាតែងតែ រកអ្នកនេះអ្នកនោះមកទំនុកបម្រុងនោះទេ ហើយប្រសិនបើមានបញ្ហានេះកើតឡើងទៀតនាងប្រហែល ជាអាចដាក់ពាក្យប្តឹងដើម្បីការពារសុវត្ថិភាពផ្ទាល់ ខ្លួនរបស់នាង៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]