ម្ចាស់ហាងឱសថបុរាណភ្នំទ្រទ្រង់ ពូឈឹម ចេញមុខសុំទោសអធិការខណ្ឌ័មានជ័យ ចំពោះវីដេអូបង្ហោះកន្លងមក (មានវីដេអូ)

//s9.kh1.co/28/28e1b781f7a2bd2090ee23b256e756dd5599ae05.jpg
សង្គម

 ១២-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

លោក ពូឈឹម ដែលជាម្ចាស់ហាងឱសថបុរាណភ្នំទ្រទ្រង់ បានចេញមុខដើម្បីសុំទោសទៅកាន់អធិការខណ្ឌ័មានជ័យ ចំពោះវីដេអូចាស់ដែលលោកបានបង្ហោះ។

ភ្នំពេញ៖ កាលពីថ្មីៗនេះ ម្ចាស់ហាងឱសថបុរាណភ្នំទ្រទ្រង់ លោក ពូឈឹម បានធ្វើការបញ្ចេញវីដេអូថ្មី ដើម្បីសុំទោសទៅកាន់អធិការខណ្ឌ័មានជ័យ ចំពោះវីដេអូចាស់របស់លោកបានធ្វើការបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នាពេលកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ពូឈឹម បាននិយាយបំភ្លឺថា មានជនមិនស្គាល់មុខម្នាក់បានខលមកលោក ហើយនិយាយតាំងខ្លួនជាអធិការខណ្ឌ័មានជ័យ ថែមទាំងប្រើពាក្យធ្ងន់ៗ និងគម្រាមកំហែងលោកទៀតផង ក្រៅពីនេះទៀតលោកក៏បានធ្វើការសុំទោសទៅកាន់អធិការខណ្ឌ័មានជ័យ ចំពោះវីដេអូមុនដែលបានបង្ហោះចេញទៅហើយមានការប៉ះពាល់កិត្តិយស​ សេចក្តីថ្លៃថ្នូររបស់អាជ្ញាធរ រួមទាំងស្ថាប័នទាំងមូលផងដែរ។

យ៉ាងណាមិញ  ខណៈពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទម្នាក់ទៀតដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ​ ដេីម្បីចូលខ្លួនមកបកស្រាយបំភ្លឺលេីករណីបន្លំខ្លួ​នជាអធិការនេះផងដែរ​ ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

  ម្ចាស់ហាងឱសថបុរាណភ្នំទ្រទ្រង់ លោក ពូឈឹម
  ម្ចាស់ហាងឱសថបុរាណភ្នំទ្រទ្រង់ លោក ពូឈឹម
  ម្ចាស់ហាងឱសថបុរាណភ្នំទ្រទ្រង់ លោក ពូឈឹម និយាយបកស្រាយ និងសុំទោសទៅកាន់អធិការខណ្ឌ័មានជ័យ
  ម្ចាស់ហាងឱសថបុរាណភ្នំទ្រទ្រង់ លោក ពូឈឹម និយាយបកស្រាយ និងសុំទោសទៅកាន់អធិការខណ្ឌ័មានជ័យ
  ម្ចាស់ហាងឱសថបុរាណភ្នំទ្រទ្រង់ លោក ពូឈឹម និយាយបកស្រាយ និងសុំទោសទៅកាន់អធិការខណ្ឌ័មានជ័យ
  ម្ចាស់ហាងឱសថបុរាណភ្នំទ្រទ្រង់ លោក ពូឈឹម និយាយបកស្រាយ និងសុំទោសទៅកាន់អធិការខណ្ឌ័មានជ័យ
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T