កម្មវិធី App ជិត1លាន ត្រូវ Apple ច្រានចោលកាលពីឆ្នាំមុន ដោយសារមូលហេតុមួយចំនួន

//s9.kh1.co/90/9033d70bcffa59b931e56b97e10e5efeca3491aa.jpg
បច្ចេកវិទ្យា

 ១២-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ការលាតត្រដាងនេះ បានកើតឡើងស្របពេលដែល Apple និងក្រុមហ៊ុន Epic Games កំពុងតែប្តឹងប្តល់គ្នាយ៉ាងក្តៅគគុក

បរទេស៖ ក្រុមហ៊ុន Apple បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានច្រានចោលនូវកម្មវិធីជិត1លានដែលត្រូវផ្ញើមកដាក់បញ្ចូលទៅក្នុង App Store របស់ខ្លួនកាលពីឆ្នាំ2020។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Apple បានអះអាងថា ការច្រានចោលនេះដោយសារតែកម្មវិធីទាំងនោះមិនស្របនឹងច្បាប់របស់ App Store ហើយការធ្វើបែបនេះអាចការពារអ្នកប្រើប្រាស់ iPhone ពីកម្មវីធីបោកប្រាស់ មានមេរោគ និងកម្មវីធីដែលផ្តល់បទពិសោធន៍មិនល្អដល់អ្នកប្រើប្រាស់។

Apple ក៏បានផ្តល់ស្ថិតិមួយចំនួនអំពីដំណើរការច្រានចោលកម្មវិធីនៅឆ្នាំ2020ផងដែរ៖

* Apple បានច្រានចោលកម្មវិធីជិត1លានដែលត្រូវបានដាក់ស្នើ។

* ច្រានចោលនូវការអាប់ដេតកម្មវិធីជិត1លានកម្មវិធី។

*​​ 48,000កម្មវិធីត្រូវបានដកចេញ ដោយសារមានលក្ខណៈលាក់បាំង និងមិនមានឯកសារត្រឹមត្រូវ។

* កម្មវិធីចំនួន150,000ត្រូវបានដកចេញ ពីព្រោះពួកវាជា spam និងបានលួចចម្លងកម្មវិធីដទៃទៀត។

* 215,000កម្មវិធីផ្សេងទៀតត្រូវបានដកចេញ ដោយសារតែពួកវាបានប្រមូលទិន្នន័យអ្នកប្រើប្រាស់ច្រើនពេក និងបំពានលើ privacy ផ្សេងៗ។

* កម្មវិធីចំនួន95,000ត្រូវបានដកចោលដោយសារការបោកប្រាស់ ជាញឹកញាប់កម្មវិធីទាំងនោះប្តូរខ្លួនឯងទៅជាប្រភេទកម្មវីធីផ្សេងទៀតក្រោយពីឆ្លងកាត់ការពិនិត្យរបស់ Apple រួច។ វាបានក្លាយទៅជាកម្មវិធីល្បែង ឬរូបអាសអាភាសជាដើម។

* Apple បានដកគណនីចំនួន470,000ពីកម្មវិធី developer program របស់ខ្លួន ដោយសារតែការលួចបន្លំ៕

Join us: https://t.me/khmerload

លោក  Tim Cook
លោក  Tim Cook
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T