ខឹងពេក? ខ្សែប្រយុទ្ធក្រុម Sheffield កីឡាករ McBurnie ត្រូវប៉ូលិសឃាត់ខ្លួនដោយសារតែ...

//s9.kh1.co/58/58d6b6aae592bb6a2d46e9a23bbde3156da0281c.jpg
កីទ្បា

 ១២-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធក្លិប Sheffield ត្រូវប៉ូលិសឃាត់ខ្លួន

អង់គ្លេស៖ ខ្សែប្រយុទ្ធ Oli McBurnie នៃក្លិប Sheffield United ដែលទើបតែត្រូវកាត់ចេញពី Premier League បានធ្វើសកម្មភាពវាយតប់ទៅលើបុរសម្នាក់យ៉ាងដំណំនិងថែមទាំងជាន់ទូរស័ព្ទរបស់បុរសម្នាក់នោះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Oli McBurnie
ខ្សែប្រយុទ្ធ Oli McBurnie

វីដេអូនៃការវាយប្រហារនេះបានផ្ទុះឡើងពេញបណ្ដាញសង្គម បន្ទាប់មកប៉ូលិសក៏បានចាប់ខ្លួន McBurnie តែម្ដង ខណៈបុរសជាជនរងគ្រោះអាយុ២១ឆ្នាំមានស្នាមបែកត្រង់រង្វង់ភ្នែក។

ខ្សែប្រយុទ្ធ Oli McBurnie
ខ្សែប្រយុទ្ធ Oli McBurnie

សារព័ត៌មាន The Sun បានរាយការណ៍ថាឥលូវនេះកីឡាករសញ្ជាតិស្កុដឡែន៍រូបនេះត្រូវបានចាប់ខ្លួនហើយ បើទោះបីជាការហិង្សាលើជនរងគ្រោះមិនធ្ងន់ធ្ងរដល់ថ្នាក់ចូលមន្ទីរពេទ្យក៏ដោយ។

ខ្សែប្រយុទ្ធ Oli McBurnie
ខ្សែប្រយុទ្ធ Oli McBurnie

បុរសឈ្មោះ Elliot Wright ដែលជាជនរងគ្រោះបានសារភាពថាគេជាអ្នកចាប់ផ្ដើមរឿងហេតុនេះមុន ដោយបាននិយាយផ្លែផ្កាដល់ McBurnie ពីរឿងដែលក្លិប Sheffield United ត្រូវធ្លាក់ទៅលេងនៅ Championship ដែលជាលីគលេខ២របស់អង់គ្លេស ទើបវាពន្យុះកំហឹង McBurnie តែម្ដង។

ខ្សែប្រយុទ្ធ Oli McBurnie ដើរចូលមកវាយតប់ បុរសរងគ្រោះ
ខ្សែប្រយុទ្ធ Oli McBurnie ដើរចូលមកវាយតប់ បុរសរងគ្រោះ
បុរសឈ្មោះ Elliot Wright(ខាងស្តាំ)
បុរសឈ្មោះ Elliot Wright(ខាងស្តាំ)

យ៉ាងណាមិញ ការហិង្សាទាំងកម្រោលនេះអាចបណ្ដាលឲ្យប៉ះពាល់ដល់អាជីពជាកីឡាករបាល់ទាត់របស់គេ ខណៈដែលប៉ូលិសនៅ North Yokshire បាននិយាយទាក់ទងនឹងហេតុការណ៍នេះថា៖

មានបុរសអាយុ២៤ឆ្នាំម្នាក់មកពី Knaresborough ត្រូវបានចាប់ខ្លួនដោយសារតែបានប្រើអំពើហិង្សា។ ជនរងគ្រោះអាយុ២១ឆ្នាំរងរបួសត្រង់ផ្ទៃមុខក្នុងហេតុការណ៍ដែលកើតឡើងនៅថ្ងៃទី៨ខែឧសភា នៅផ្លូវ High Street តំបន់ Knaresborough។ អ្នកដែលត្រូវបានចាប់ខ្លួនកំពុងស្ថិតក្នុងការសួរចម្លើយ។អ្នកដែលបានប្រទះនឹងហេតុការណ៍នេះអាចទាក់ទងមកប៉ូលិសបាន។

អាជ្ញាធរប៉ូលិស
ខ្សែប្រយុទ្ធ Oli McBurnie
ខ្សែប្រយុទ្ធ Oli McBurnie

ប្រភពcaughtoffside

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T