ភ្នាក់ងារ ចេញមុខបញ្ជាក់ថាកីឡាករ Real Madrid រូបនេះអាចនឹងចាកចេញពីក្លិប

//s9.kh1.co/7d/7d5eda2f76540318251d0aaa11e0d91844d8bb5d.jpeg
កីទ្បា

 ១២-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ភ្នាក់ងាររបស់ Bale បង្ហើបថាអនាគតរបស់ Bale ជាមួយ Real Madrid វាស្រពេចស្រពិលណាស់

អង់គ្លេស៖ លោក Jonathan Barnett ដែលជាភ្នាក់ងាររបស់ ខ្សែប្រយុទ្ធ Gareth Bale បានបង្ហើបឲ្យដឹងថា Bale អាចនឹងមានភាគរយចាកចេញពីទឹកដី Santiago Bernebeu នៅរដូវកាលក្រោយនេះហើយលោកក៏បាននិយាយលេងសើចទៀតថា Bale នឹងអង្គុយកៅអីបម្រុងគឺទាល់តែ Real Madrid ផ្ដល់ប្រាក់ឈ្នួលខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Gareth Bale
ខ្សែប្រយុទ្ធ Gareth Bale

កីឡាករសញ្ជាតិវែលល៍រូបនេះបានផ្ទេរមកលេងខ្ចីជើងនៅក្លិបខ្នាយមាន់មាស Tottenham Hotspur កាលពីរដូវក្ដៅមុន បន្ទាប់ពីលោកគ្រូបង្វឹក Zinedine Zidane បង្ហាញចេញយ៉ាងច្បាស់ថានឹងមិនដាក់ឲ្យគេចូលលេងញឹកញាប់នោះឡើយ។

ខ្សែប្រយុទ្ធ Gareth Bale
ខ្សែប្រយុទ្ធ Gareth Bale

មុនដំបូង Bale ហាក់ដូចជាមិនសូវកាក់កបនៅទឹកដីឡុងដ៍ ប៉ុន្តែក្រោយពេល Spurs បញ្ចប់តំណែងលោកគ្រូបង្វឹក Jose Mourinho គេក៏ហាក់ឡើងជើងជាងមុនទើប Spurs កំពុងចាត់ចែងស្នើសុំបន្តការខ្ចីជើងគេទៀត។

ខ្សែប្រយុទ្ធ Gareth Bale លេងនៅ Spurs
ខ្សែប្រយុទ្ធ Gareth Bale លេងនៅ Spurs

លោក Barnett បាននិយាយថា Bale មិនទាន់បានសម្រេចចិត្តពីអនាគតរបស់គេនៅឡើយទេ ប៉ុន្តែលោកបានបញ្ជាក់ថា កីឡាករវ័យ៣១ឆ្នាំរូបនេះនឹងធ្វើការពិភាក្សាជាមួយ Spurs និង Real Madrid បើសិនដល់ពេលវេលាសមរម្យមួយ។

ខ្សែប្រយុទ្ធ Gareth Bale
ខ្សែប្រយុទ្ធ Gareth Bale

លោកបានថ្លែងប្រាប់ SNTV ថា៖

គេនៅតែជាកីឡាករល្អម្នាក់ក្នុងលោក ប៉ុន្តែគេនៅសល់ប្រកួតតែ៤ទៀតទេ ដូច្នេះពួកយើងនឹងត្រូវរង់ចាំមើល។ វាជាការពិភាក្សាត្រីភាគី គឺមានយើង , Real Madrid និង Tottenham ។ ពួកយើងមានទស្សនៈនិងលក្ខខណ្ឌរបស់យើងហើយយើងនឹងបង្ហាញឲ្យគេដឹងពេលដល់ពេល។

លោក Jonathan Barnett

ពេលអ្នកកាសែតសួរថាតើ Gareth Bale នឹងត្រឡប់ទៅ Real Madrid វិញទេពេលចប់រដូវកាល លោកបានឆ្លើយថា៖

ខ្ញុំមិនច្បាស់ទេ បើសិនក្លិបចង់ឲ្យគេអង្គុយកៅអីបម្រុង នោះវាក៏មិនអីដែរ។ បើសិនជាខ្ញុំ គេឲ្យខ្ញុំអង្គុយកៅអីបម្រុងជាមួយប្រាក់ខែច្រើនសន្ធឹកសន្ធាប់នោះគឺ ខ្ញុំក៏មិនមានបញ្ហាអីដែរ។

លោក Jonathan Barnett
លោក Jonathan Barnett
លោក Jonathan Barnett
Bale អង្គុយកៅអីបម្រុង
Bale អង្គុយកៅអីបម្រុង
Bale អង្គុយកៅអីបម្រុង
Bale អង្គុយកៅអីបម្រុង

គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ Gareth Bale បង្ហាញមុខឲ្យ Spurs បាន២៨ប្រកួត ដោយក្នុងនោះជាប់ជម្រើស១១នាក់ដំបូងតែ៦ប្រកួតគត់៕

ប្រភពgoal

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T