អ្នកគាំទ្រ Man City ប្រមូលផ្ដុំគ្នាអបអរក្លិបដែលក្លាយជាម្ចាស់ពាន Premier League រដូវកាលនេះជាផ្លូវការ

//s9.kh1.co/b6/b6888ea3e812acaef577343728edd41ede214368.jpg
កីទ្បា

 ១២-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Man City លើកពាន Premier League ជាផ្លូវការ

អង់គ្លេស៖ ក្លិប Manchester City បានក្លាយជាម្ចាស់ជ័យលាភី ពាន Premier League ជាផ្លូវការ បន្ទាប់ពី Manchester United បានប្រកួតចាញ់ Leicester City កាលពីយប់ថ្ងៃទី១២ខែ ឧសភា កន្លងទៅនេះ ដែលនេះជាពានទី៥ហើយក្នុងរយៈពេលមួយទស្សរត្សរ៍ចុងក្រោយនេះធ្វើឲ្យអ្នកគាំទ្រនាំគ្នាមកអបអរសាទរយ៉ាងគគ្រឹកគគ្រេងនៅមុខកីឡដ្ឋាន Etihad ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Man City
កីឡាករ Man City
ពាន Premier League 
ពាន Premier League 

លោកគ្រូបង្វឹក Pep Guardiola បានដឹកនាំក្រុមមួយនេះឲ្យលើកពាន Premier League ទី៣ក្នុងរយៈពេលដឹកនាំតែ៤ឆ្នាំផងដែរដោយកាលពីរដូវកាលមុន Man City បានរបូតពានទៅឲ្យក្រុមហង្សក្រហម Liverpool របស់លោកគ្រូបង្វឹក Jurgen Klopp

លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola

ក្រៅពីនោះដែរ ភាគីរបស់លោកគ្រូបង្វឹក Pep Guardiola ក៏បានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រពាន Champions League ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីទម្លាក់ Paris Saint-Germain ដោយជោគជ័យ។

កីឡាករ Man City
កីឡាករ Man City

គួរបញ្ជាក់ផងដែរថា នេះជាពានទី៩ហើយដែលលោកគ្រូ Pep ឈ្នះក្នុងនាមជាគ្រូបង្វឹក ដោយកាលពីមុនលោកគ្រូធ្លាប់ឈ្នះពាន ៣ ជាមួយ Barcelona, ៣ ជាមួយ Bayern Munich និង ៣ ទៀតជាមួយ Man City ។

លោកគ្រូPep ជាមួយពាន Premier League 
លោកគ្រូPep ជាមួយពាន Premier League 

ដើម្បីជាការអបអរ ក្លិប Manchester City បានដាក់តាំងបដាធំមួយ នៅ Colin Bell Stand ស្ថិតក្នុងកីឡដ្ឋាន Etihad ដោយប្រកាសជាផ្លូវការថា ក្លិបបានក្លាយជាម្ចាស់ពាន Premier League ជាផ្លូវការហើយ ដែលក្នុងនោះមានអ្នកគាំទ្រជាង១០០នាក់ប្រមូលផ្ដុំគ្នាមុខកីឡដ្ឋាន និងបើកដបស្រាសាំប៉ាញព្រមទាំងផ្លុំត្រែ ដើម្បីអបអរសមិទ្ធផលដ៏ត្រចះត្រចង់នេះ។

កីឡដ្ឋានEtihad
កីឡដ្ឋានEtihad
ទិដ្ឋភាពអ្នកគាំទ្រ Man City មកអបអរក្លិប
ទិដ្ឋភាពអ្នកគាំទ្រ Man City មកអបអរក្លិប
ទិដ្ឋភាពអ្នកគាំទ្រ Man City មកអបអរក្លិប
ទិដ្ឋភាពអ្នកគាំទ្រ Man City មកអបអរក្លិប
ទិដ្ឋភាពអ្នកគាំទ្រ Man City មកអបអរក្លិប
ទិដ្ឋភាពអ្នកគាំទ្រ Man City មកអបអរក្លិប
ទិដ្ឋភាពអ្នកគាំទ្រ Man City មកអបអរក្លិប
ទិដ្ឋភាពអ្នកគាំទ្រ Man City មកអបអរក្លិប
ទិដ្ឋភាពអ្នកគាំទ្រ Man City មកអបអរក្លិប
ទិដ្ឋភាពអ្នកគាំទ្រ Man City មកអបអរក្លិប
ទិដ្ឋភាពអ្នកគាំទ្រ Man City មកអបអរក្លិប
ទិដ្ឋភាពអ្នកគាំទ្រ Man City មកអបអរក្លិប

គួរបញ្ជាក់ផងដែរថា កីឡាករ Manchester City ឆ្នើមៗដែលរួមចំណែកធំក្នុងការធ្វើឲ្យក្លិបឈ្នះពាននេះគឺមានដូចជា ខ្សែបម្រើ Kevin De BruyneIlkay Gundogan ,Phil Foden, Ruben Dias និង John Stones ជាដើមខណៈ Man City របូតគ្រាប់បាល់តែ១៩គ្រាប់ប៉ុណ្ណោះ និងថែមទាំងបានបំបែកកំណត់ត្រា ក្លាយជាក្លិបដែលឈ្នះ ២១ ប្រកួតជាប់ៗគ្នានៅ Premier League ក្នុងរយៈពេលសរុប៨២ថ្ងៃគឺចាប់ពីខែ ធ្នូ ដល់ខែ មីនា ផងដែរ ៕

ខ្សែបម្រើ Phil Foden និងលោកគ្រូបង្វឹក Pep Guardiola 
ខ្សែបម្រើ Phil Foden និងលោកគ្រូបង្វឹក Pep Guardiola 
កីឡាករ Man City
កីឡាករ Man City

ប្រភពthesun

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T