កក្រើកណាស់! មកមើលការប្រកួតអ្នកប្រដាល់មុខគុជ​ Canelo ផ្តួលដៃគូឱ្យចុះចាញ់ត្រឹមទឹកទី៨ កាលពីប៉ុន្មានថ្ងៃមុននេះ

//s9.kh1.co/37/37a4d1a3599b447725bbe97a9cdb0871dc5d6b32.jpg
កីទ្បា

 ១២-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

Canelo នៅតែមិនទាន់មានដៃគូណាអាចយកឈ្នះគេក្រៅពី Floyd បានឡើយ

បរទេស៖ ស្តេចប្រដាល់មុខគុជរបស់ម៉ិចស៊ិចកូ Canelo Alvarez នៅតែអាចរក្សាកំណត់ត្រារបស់ខ្លួនបានយ៉ាងល្អ បន្ទាប់ពីបានយកឈ្នះកីឡាករជើងខ្លាំងមកពីអង់គ្លេស ក្នុងការប្រកួតកាលពីថ្ងៃទី៨ ខែឧសភា កន្លងទៅថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Canelo និង Saunders
Canelo និង Saunders

ការប្រកួតដែលត្រូវបានមហាជនជាច្រើនទន្ទឹមរង់ចាំ រវាងជើងខ្លាំងទាំងពីរ Canelo និង Saunders បានធ្វើឲកក្រើកជាខ្លាំងនៅសង្វៀនប្រទេសអាមេរិក។ ក្រឡេកមកការប្រកួតបានត្រឹមតែ៨ទឹកប៉ុណ្ណោះ Canelo បានធ្វើឲដៃគូរបស់ខ្លួនចុះចាញ់ បន្ទាប់ពីចប់ទឹកភ្លាម ដោយសារស្នាមរបួសបែកក្បែរភ្នែក។ គួរបញ្ជាក់ថាក្នុងប្រវត្តិប្រកួតទាំង៥៦របស់ Canelo ចាញ់តែមួយដងគត់គឺចាញ់ក្រោមដៃរបស់ Floyd

Canelo និង Saunders
Canelo និង Saunders

ចង់ឃើញការប្រកួតមួយនេះពិសេសយ៉ាងណា​ ទៅទស្សនាវីដេអូខាងក្រោម៖

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T