អ្នកគាំទ្រ​ចិន​ រៀបចំតាំងពិព័រណ៍ Fly me to the Moon ដ៏​ធំ​មួយ​នេះ​សម្រាប់ Jin

//s9.kh1.co/36/366dd8fc276f9250a5aab542d6b62d4370221ed7.png
តារា & កម្សាន្ដ

 ១២-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រក្រុម BTS ទាំងអស់ប្រាកដជានៅចាំបានយ៉ាងច្បាស់ពីការប្រគុំតន្ត្រីតាមរយ:អនឡាញលើកដំបូង​របស់​ BTS ដែល​នៅក្នុងនោះ Jin ក៏បានធ្វើការសម្តែងបទ

ចិន៖ អ្នកគាំទ្រក្រុម BTS ទាំងអស់ប្រាកដជានៅចាំបានយ៉ាងច្បាស់ពីការប្រគុំតន្ត្រីតាមរយ:អនឡាញលើកដំបូង​របស់​ BTS ដែលនៅក្នុងនោះ Jin ក៏បានធ្វើការសម្តែងបទចម្រៀងទោលរបស់ខ្លួន ដែលមានចំណងជើងថា 'Moon' ជាមិនខាន។ ឆាកដែលបានរៀបចំសម្រាប់បទនេះ មើលទៅស្រស់ស្អាត និងប្លែកប្រៀបដូចជាឋានព្រះចន្ទដូច្នេះដែរ ហើយ​នៅពេលនេះពិពណ៌ដ៏ធំមួយក៏ត្រូវបានរៀបចំ ដោយផ្អែកទៅលើការរៀបចំឆាកមួយនេះកំពុងតែកើតឡើងហើយ ដែលបើអ្នកបានឃើញហើយប្រាកដជាចង់ទៅចូលរួមដែរជាមិនខានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគាំទ្ររបស់ Jin នៅប្រទេសចិនដែលមានឈ្មោះថា ChinaJinBar បានបង្កើតឱ្យមានពិពណ៌មួយសម្រាប់​តារា​រូប​នេះ​​តែម្តង​នៅក្នុងទីក្រុង Beijing។សម្រាប់ឈ្មោះរបស់ពិពណ៌មួយនេះមានឈ្មោះជាភាសាអង់គ្លេសថា "Fly me to the Moon." ឬប្រែជាភាសាខ្មែរថា "នាំខ្ញុំទៅឋានព្រះចន្ទ" គឺបង្កើតឡើងដោយផ្អែកទៅលើការ​រៀបចំឆាក​សម្រាប់​បទ 'Moon' ដែលតារារូបនេះបានឡើងសម្តែង ហើយឆាកមួយនេះក៏ត្រូវបានរៀបចំឡើងដោយយោងទៅ​តាម​សៀវភៅ​រឿង 'The Little Prince.' ឬ "ព្រះអង្គម្ចាស់តូចផងដែរ'។

គួរបញ្ជាក់ផងដែរថានៅក្នុងប្រទេសចិន Jin ពិតជាមានភាពល្បីល្បាញខ្លាំងណាស់ ហើយក៏បានជាប់ចំណាត់ថ្នាក់​លេខ ៣ នៅក្នុងតារាងដ៏ល្បីនៅក្នុងប្រទេសចិន ដោយមិនមានសកម្មភាពសកម្មភាពសម្តែងរឿង ឬចេញបទ​ចម្រៀង​ទោលនោះឡើយ។

សូមទស្សនារូបភាពនៅក្នុងការតាំងពិពណ៌ខាងក្រោមនេះ៖

ទិដ្ឋភាពនៅក្នុងសាលតាំងពិពណ៌
ទិដ្ឋភាពនៅក្នុងសាលតាំងពិពណ៌
ទិដ្ឋភាពនៅក្នុងសាលតាំងពិពណ៌
ទិដ្ឋភាពនៅក្នុងសាលតាំងពិពណ៌
ទិដ្ឋភាពនៅក្នុងសាលតាំងពិពណ៌
ទិដ្ឋភាពនៅក្នុងសាលតាំងពិពណ៌
ទិដ្ឋភាពនៅក្នុងសាលតាំងពិពណ៌
ទិដ្ឋភាពនៅក្នុងសាលតាំងពិពណ៌
ទិដ្ឋភាពនៅក្នុងសាលតាំងពិពណ៌
ទិដ្ឋភាពនៅក្នុងសាលតាំងពិពណ៌
ទិដ្ឋភាពនៅក្នុងសាលតាំងពិពណ៌
ទិដ្ឋភាពនៅក្នុងសាលតាំងពិពណ៌

ប្រភពallkpop

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T