ផ្លូវការ! អ្នកចាំទី Buffon ប្រកាស​ចាកចេញពី​ក្លឹប Juventus នៅ​​ចុងបញ្ចប់នារដូវកាលនេះ​

//s9.kh1.co/03/03930d7a9599d681e2145774503e81b4cd75543a.jpg
កីទ្បា

 ១២-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អ្នកចាំទី Buffon ប្រកាសចាកចេញពីក្លឹប Juventus នៅចុងបញ្ចប់នារដូវកាលនេះ​

អុីតាលី: កីឡាករអ្នកចាំទីឆ្នើមរបស់ក្រុមសេះបង្កង Juventus ដែលមានមូលដ្ឋាននៅក្នុងប្រទេសអុីតាលីបាន​ប្រកាស​ថា រូបគាត់បានសម្រេចចិត្តក្នុងចាកចេញពីក្លឹបមួយនេះនៅចុងបញ្ចប់រដូវកាលនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករអ្នកចាំទី​ Gianluigi Buffon​
កីឡាករអ្នកចាំទី​ Gianluigi Buffon​

យោងតាមរយៈសារព័ត៏មាន Bein Sport កីឡាករអ្នកចាំទីសញ្ជាតិអុីតាលីរូបនេះបាននិយាយថា រូបគាត់បានធ្វើការ​សម្រេច​ចិត្តចាកចេញពីក្លិប Juventus នៅចុងបញ្ចប់នៃរដូវកាលនេះហើយ គាត់មិនបន្តកុងត្រាជាមួយក្លិប​ទៀត​នោះ​ទេ​​​។​​

គួររំលឹកផងដែរថា កីឡាករអ្នកចាំទីចាស់វស្សារូបនេះបានចំណាយរយៈពេលជាច្រើនលេងឲ្យសេះបង្កង Juventus គឺ រយៈពេល១៩ រដូវកាលពោលគឺរូបគេបានចូលរួមលេងជាមួយក្រុម Juventus តាំងពីឆ្នាំ២០០១​ដល់ ២០១៨ ហើយ​បានផ្លាស់ទៅលេងនៅក្លិប Paris Saint German​ មួយរដូវកាល និង​បានផ្លាស់មកលេងនៅ Juventus វិញ​ក្នុងឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន​។

កីឡាករអ្នកចាំទី​ Gianluigi Buffon​
កីឡាករអ្នកចាំទី​ Gianluigi Buffon​
កីឡាករអ្នកចាំទី​ Gianluigi Buffon​
កីឡាករអ្នកចាំទី​ Gianluigi Buffon​

ក្នុងការលេងជាមួយក្រុមJuventus នេះផងដែរ កីឡាករអ្នកចាំទី​ Gianluigi Buffon​ បានលេងឧ្យក្រុមចំនួន៥២៧​ ប្រកួតហើយជួយឧ្យក្រុមសេះបង្កង Juventus ទទួលបានជើងឯក​ Italy Series A ចំនួន១០លើក។ បច្ចុប្បន្នកិច្ច​សន្យា​របស់ Gianluigi Buffon ជាមួយក្លឹប Juventus នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ​ហើយការ​បន្ត​ជាថ្មីមិនទាន់ត្រូវបានយល់ព្រមជាមួយម្ចាស់ការពារតំណែងជើងឯក Serie A នៅឡើយទេ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T