Bruno​ Fernandes សាទរចំពោះ Lingard ដែលក្លាយជាកីឡាករឆ្នើមនៅ Premier League

//s9.kh1.co/a0/a06ae3f2d078f6168cfde54f3c8fee395fa36860.jpg
កីទ្បា

 ១២-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Bruno​ Fernandes សាទរចំពោះ Lingard ដែលក្លាយជាកីឡាករឆ្នើមនៅ Premier League

អង់គ្លេស៖ កីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United គឺ កីឡាករ Bruno Fernandes បានធ្វើការសាទរចំពោះកីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jesse Lingard ដែលបានក្លាយជាកីឡាករឆ្នើមនៅ Premier League  ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes
កីឡាករ​ Jesse Lingard 
កីឡាករ​ Jesse Lingard 

ខ្សែបម្រើប្រយុទ្ធរបស់ Man Utd  រូបនេះបាននិយាយថាអ្នករាល់គ្នានៅ Old Trafford ពិតជារីករាយខ្លាំងណាស់សម្រាប់កីឡាកររូបនេះបន្ទាប់ពីបានឃើញរូបគេមានទម្រង់លេងល្អបំផុតនៅក្រុមញញួរយក្ស West Ham ។​ មិនតែប៉ុណ្ណោះកីឡាករ Bruno Fernandes បានអះអាងថា​​ Jesse Lingard ដែលក្លិប Westham ខ្ចីជើងពីក្រុម Manchester United គឺជាកីឡាករល្អបំផុតនៅ Premier League នាពេលបច្ចុប្បន្ននេះ។

កីឡាករ​ Jesse Lingard 
កីឡាករ​ Jesse Lingard 

គួរបញ្ជាក់ផងដែរថា កីឡាករ Jesse Lingard ត្រូវបានក្លិប Manchester United ដាក់ឧ្យក្លិបញញួរយក្ស West Ham ខ្ចីជើងកាលពីខែមករាបន្ទាប់ពីមិនសូវបានចូលលេងនៅឯក្រុមបិសាចក្រហម តែចាប់តាំងពីការមកដល់ក្លិប Westham​ រូបគេហាក់មានការផ្លាស់ប្តូរយ៉ាងខ្លាំងហើយមានទម្រង់លេងល្អបំផុតរបស់គាត់ក្រោមការដឹកនាំរបស់លោក David Moyes នៅឯពហុកីឡដ្ឋាន London ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T