Lisa និង Miyeon ដែលជាមិត្តសម្លាញ់នឹងគ្នា នឹងមានវត្តមានរួមគ្នាក្នុងកម្មវិធីមួយ

//s9.kh1.co/f4/f47398e923675beed9fa2e2ea5bb3a658026d829.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

Lisa និង Miyeon ដែលជាមិត្តសម្លាញ់នឹងគ្នា នឹងមានវត្តមានរួមគ្នាក្នុងកម្មវិធីមួយ

កូរ៉េខាងត្បូង៖ Lisa ដែលជាសមាជិករបស់ក្រុមនារី BLACKPINK ក៏ដូចជា Miyeon ដែលជាសមាជិករបស់ក្រុមនារី G-IDLE នឹងមានវត្តមាននៅក្នុងកម្មវិធីធំមួយ របស់កូរ៉េ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមរយៈអត្ថបទមួយរបស់់កូរ៉េ អ្នកទាំងពីរ (Lisa Miyeon) ត្រូវបានគេរាយការណ៍មកថានឹងមានវត្តមាន ជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី Kingdom របស់ Mnet ដែលគេក៏បានបញ្ជាក់មកដែរថា Lisa និងជាផ្នែកមួយរបស់ក្រុម IKON រីឯ Miyeon ជាផ្នែកមួយរបស់ក្រុម BTOB ក្នុងកំឡុងពេលសម្តែង ដែលនឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី ២៧ ខែឧសភា ខាងមុខនេះ។ 

គួរបញ្ជាក់ផងដែរថា Miyeon ធ្លាប់ជាអតីតអ្នកហ្វឹកហាត់ម្នាក់របស់ផលិតកម្ម YG ដែលគេសន្មតថានាងនឹងក្លាយជាសមាជិករបស់ BLACKPINK ផងដែរ ប៉ុន្តែដោយសាររឿងរ៉ាវមួយចំនួន Miyeon ក៏បានចាកចេញពីផលិតកម្ម ហើយក៏បានក្លាយជាសមាជិកម្នាក់របស់ក្រុមនារី G-IDLE របស់ផលិតកម្ម CUBE ទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

Miyeon & Lisa 
Miyeon & Lisa 
Lisa ក្រុម BLACKPINK<br>
Lisa ក្រុម BLACKPINK
Miyeon ក្រុម G-IDLE
Miyeon ក្រុម G-IDLE

ប្រភពG-IDLE

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T