ឆ្លងកូវីដហើយ Ploy ត្រូវគេរិះគន់មួយទំហឹងទៀត

//s9.kh1.co/59/5923799601d7d50e84c0f1b9e5509230f07e3611.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីមានការរិះគន់ខ្លាំង ពីការដើរកម្សាន្តមិនចេះប្រុងប្រយ័ត្នចំពោះអ្នកដ៏ទៃនិងខ្លួនឯងPloyនាងបានបិទការខមមិនចូលក្នុងIG របស់នាង

ថៃ៖ មហាជនប្រាកដជាបានដឹងហើយថាតារាសិល្បៈស្រី Ploy  នាងទើបតែបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០២១កន្លងមកនេះ ហើយការធ្វើតេស្តនេះផងដែរ ធ្វើរហូតទៅដល់៤ដងទើបដឹងលិទ្ធផលវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ploy
Ploy

យ៉ាងណាមិញមុនពេលដែលនាងមកទទួលការធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី៤នេះ Ploy នាងបានធ្វើដំណើរកម្សាន្ត ជាច្រើនកន្លែងមានទាំងការទៅលេងនៅមាត់សមុទ្រ  ក្នុងនោះក៏មាននៅក្នុងទីក្រុងបាងកកផងដែរ។

Ploy 
Ploy 

សកម្មភាពទាំងអស់នេះបានក្លាយទៅជារឿងដ៏ក្ដៅគគុកនិងទទួលរងនូវការរិះគន់ជាខ្លាំងពីសំណាក់មហាជននៅក្នុងបណ្ដាញសង្គម បន្ទាប់ពី Ploy នាងធ្វើតេស្តរកឃើញថាមានជំងឺកូវីដ១៩ បន្ទាប់ពីការដើរកម្សាន្តរួច។ ការរិះគន់ទាំងអស់នោះពិតជាធ្ងន់ខ្លាំងណាស់ ពាក់ព័ន្ធនឹងរូបនាងដែលធ្លាប់ជាមនុស្សគំរូដល់គេ នាងធ្លាប់ប្រាប់ឱ្យគ្រប់គ្នាមានការប្រុងប្រយ័ត្ន ប៉ុន្តែនាងបែរជាធ្វេសប្រហែស ​និងហ៊ានដើរកម្សាន្ត គ្រប់ទីកន្លែង ដោយគ្នានការប្រុងប្រយ័ត្នចំពោះអ្នកដ៏ទៃ និងខ្លួនឯង។ បន្ទាប់ពីមានការស្ដីបន្ទោស និងការរិះគន់ខ្លាំងៗចូលទៅក្នុង IG របស់នាងជាច្រើនបែបនេះ បានធ្វើឱ្យនាងសម្រេចចិត្តបិទការខមមិនចូលរបស់ហ្វេនៗក្នុងIG របស់នាងតែម្ដង ៕

ប្រភព ៖ Sanook 

   Join Us ៖ https://t.me/khmerload

Ploy 
Ploy 
Ploy 
Ploy 
Ploy 
Ploy 
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T