ភ្នំពេញ: លោក ចែម ចាន់រ៉ា ឬដែលមហាជនបានស្គាល់ថា ជានាយពាក់មី តារាកំប្លែង ពូកែសម្តីចាក់ទឹកមិនលិចនោះ កាលពីពេលថ្មីៗ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានសរសេររៀបរាប់ ដោយអំពាវនាវឲ្យមហាជន និងប្រជាពលរដ្ឋខ្មែរ ចូលរួមបោះឆ្នោតឲ្យកញ្ញា រ៉េត សារីតា បេក្ខភាព តំណាងឲ្យជាតិកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ដោយលោកបានសរសេរយ៉ាងដូច្នេះថា÷
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះខ្ញុំបានឃេីញបងប្អូនដែលជាម្ចាស់ផេកគាំទ្រវិស័យបវរកញ្ញាយេីង បាននាំគ្នាលេងកម្មវិធី ១$ For Vote Miss Universe Cambodia ។ ខ្ញុំបាទ ចែម ចាន់រ៉ា (នាយ ពែកមី) ព្រមជាមួយក្រុមគ្រួសារ រួមទាំងក្រុមការងារសម្រស់ធម្មជាតិទាំងអស់គ្នាក៏បានចូលរួមលេងកម្មវិធីនេះដេីម្បីជាការលេីកទឹកចិត្តដល់បវរកញ្ញាកម្ពុជាយយេីងចំនួន ៩៩.៩៩$ ស្មេីនឹង ៥០០ សំលេង
បន្ថែមលើសពីនេះទៅទៀតនោះ នាយពាក់មី ក៏បានបន្តទៀតថា÷

ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតមានមេាទនភាពណាស់ក្នុងការគាំទ្រស្រ្តីដែលតំណាងអោយប្រទេសកម្ពុជា ចូលរួមប្រកួតលេីកឆាកអន្តរជាតិ ។ រ៉េត សារីតា ជាបវរកញ្ញាម្នាក់ដែលធ្វេីអោយខ្ញុំចាប់អារម្មណ៍ប្អូនស្រីយ៉ាងខ្លាំងជាមួយការតាំងចិត្ត ការលះបង់ ក្នុងការទៅប្រកួតតំណាងកម្ពុជាទាំងពិភពលោកកំពុងជួបគ្រោះជំងឺ Covid-១៩ ។ជាចុងក្រោយសូមជូនពរប្អូនស្រី រ៉េតសារីតា មានសុខភាពល្អនៅក្នុងការប្រកួត នាំភាពជោគជ័យជូនប្រទេសកម្ពុជាយេីង ព្រោះបងជឿជាក់ទៅលេីប្អូនថាប្អូនស្រីអាចធ្វេីអោយពិភពលោកចាប់អារម្មណ៍មកលេីកម្ពុជាយេីងដោយសមត្ថភាពពិតរបស់ប្អូន ភាពក្លាហាន នឹងចំណេះដឹងដ៏គួរអោយសរសេីររបស់ប្អូន ហេីយបងពិតជាមានមោទនភាពណាស់ចំពោះប្អូន។
សូមបញ្ជាក់ផងដែលថា លទ្ធផលនៃការបោះឆ្នោត គទ្រពីសំណាក់មហាជន នឹងជួយឲ្យបេក្ខភាពដែលមានសំលេងគាំទ្រច្រើនជាងគេបង្អស់ អាចមានឱកាសចូលដល់វគ្គ២១នាក់ ចុងក្រោយដោយស្វ័យប្រវត្តិ ក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលលើកទី២១នេះ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
