គ្រូធំ AC Milan ប្រកាសផ្ទាល់មាត់ថានឹងចូលចែចូវយកកីឡាករ Chelsea រូបនេះ

//s9.kh1.co/90/90b1368e7061e098e09bc88218d0a2259a475614.jpg
កីទ្បា

 ១១-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

AC Milan គ្រោងនឹងទិញផ្ដាច់ Tomori ពី Chelsea

អ៊ីតាលី៖ លោកគ្រូបង្វឹក Stefano Pioli នៃក្លិប AC Milan បានបញ្ជាក់ដោយផ្ទាល់ថាក្លិបកំពុងដាក់សំណើទិញផ្ដាច់ ខ្សែការពារ Fikayo Tomori ពីក្លិបតោខៀវ Chelsea បន្ទាប់ពីកីឡាករវ័យ២៣ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏ល្អនិងបានចូលលេងយ៉ាងទៀងទាត់ក្រោមការដឹកនាំរបស់លោកគ្រូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Fikayo Tomori 
ខ្សែការពារ Fikayo Tomori 

Tomori ទើបតែផ្ទេរទៅលេងខ្ចីជើងនៅ AC Milan កាលពីខែមករាកន្លះទៅនេះឯង ប៉ុន្តែគេបានចូលលេង១៩ប្រកួតហើយដែលរួមបញ្ចូលទាំងការប្រកួតក្នុងក្របខណ្ឌ Europa League ទល់នឹង Manchester United ទាំងពីរជើង។

ខ្សែការពារ Fikayo Tomori 
ខ្សែការពារ Fikayo Tomori 

លក្ខខណ្ឌព្រមព្រៀងរវាង Chelsea និង AC Milan គឺ AC Milan អាចទិញផ្ដាច់យក Tomori បានក្នុងតម្លៃ២៥លានផោន(ស្មើនឹងប្រមាណ៣៥.២លានដុល្លារ) ដោយលោកគ្រូ Pioli បង្ហើបថា Milan អាចមានសមត្ថភាពទិញយកគេបាន៖

ពួកយើងចង់ទិញយក Tomori ផ្ដាច់ពី Chelsea ហើយពួកយើងតែងតែបង្ហាញចេញបែបនេះ ម្យ៉ាងទៀត Fikayo ក៏ចង់ផ្ទេរមកលេងនៅ Milan ដែរ។ ពួកយើងនឹងរង់ចាំមើលស្ថានការណ៍នៅចប់រដូវកាលនេះ។

លោកគ្រូបង្វឹក Stefano Pioli
លោកគ្រូបង្វឹក Stefano Pioli
លោកគ្រូបង្វឹក Stefano Pioli

គួររម្លឹកផងដែរថា ខ្សែការពារ Fikayo Tomori ជាកីឡាករដែលបណ្ដុះចេញពីថ្នាលយុវជនរបស់ Chelsea តាំងពីឆ្នាំ២០០៥ ហើយឆ្នាំ ២០១៦ គេក៏បានឡើងមកលេងនៅឈុតធំរបស់ Chelsea ប៉ុន្តែត្រូវក្លិបដាក់ឲ្យខ្ចីជើងនៅ Brighton,Hull City ,Derby County និង AC Milan៕

 ខ្សែការពារ Fikayo Tomori នៅ  Chelsea 
 ខ្សែការពារ Fikayo Tomori នៅ  Chelsea 

ប្រភពdailymail

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T