ល្បីថា​​ សល់​ទ្រព្យ​​ច្រើន​ណាស់​! ក្រោយ​​លែងលះ​​ស្វាម៉ី​ Zhao Li Ying សល់​លុយ​រាប់​លាន​ដុល្លារ

//s9.kh1.co/b0/b0511b3c6f6d0a384b96fbd3279806837f555c19.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សល់ទ្រព្យច្រើនណាស់! ក្រោយ​លែងលះ​ស្វាម៉ី Zhao Li Ying សល់លុយរាប់លានដុលារ

ហុងកុង៖ យោងតាមការរាយការណ៍របស់សារព័ត៌មានចិនមួយដែលមានឈ្មោះថា Mirror Media ចុះថ្ងៃទី០៩ ខែ​មេសា កន្លងទៅថ្មីៗនេះ បានរៀបរាប់ល្អិតអំពីការចែកផ្លូគ្នារវាងលោក  Feng Shaofeng និងអ្នកស្រី Zhao Li Ying ដោយសារព័ត៌មានខាងលើបានបញ្ជាក់យ៉ាងច្បាស់ៗថាមុនពេកគេចែកផ្លូវ ទ្រព្យសម្បិត្តរួមរបស់​ពួកគេមាន​តម្លៃ​សរុបប្រមាណជាង១៥៤​លាន​ដុល្លារ ហើយលុយនេះជាចំណែកញើសឈាមរបស់ Zhao Li Ying ដែលបានមក​ពី​ការ​សម្ដែងផ្សេងៗ ដែលមានតួលេខខ្ពស់ជាងអតីតស្វាម៉ីរបស់អ្នកនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Zhao Li Ying​ និងអតីតស្វាម៉ី 
 Zhao Li Ying​ និងអតីតស្វាម៉ី 

តារាសម្ដែងវ័យ ៣៣ ឆ្នាំរូបនេះក៏ជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនល្បីៗចំនួន៧ ទៀតផងដែរ បើនិយាយអំពីអចលនទ្រព្យ​វិញ Zhao Li Ying​ មានអចលនទ្រព្យ ធំ​ៗ​២​កន្លែង​ទៀត គឺនៅ​ទីក្រុង​ប៉េកាំង និង​សៀង​ហៃ។ ហើយចំណូលបានពី​ការថតភាពយន្ត ថតពាណិជ្ជកម្មនាងអាចរកប្រាក់បានកប់ពពកឯណោះ ពោលគឺមានតម្លៃខ្លួនជាប់ជាតារាស្រីមាន​តម្លៃ​ខ្លួន​​ខ្ពស់ជាងគេនៅហុងកុង។

បើទោះជាលែងលះស្វាមីក្ដី តែចំណូលរបស់តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ មិនធ្លាក់ចុះនោះទេ គឺមានតែឡើងទៅមួយ​កម្រិត​ទៀត៕

  ប្រភព៖ news.zing.vn

 Zhao Li Ying​ និងអតីតស្វាម៉ី 
 Zhao Li Ying​ និងអតីតស្វាម៉ី 
 Zhao Li Ying​ 
 Zhao Li Ying​ 
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T