បែកធ្លាយខ្លឹមសារសម្ងាត់ក្នុងកិច្ចសន្យា ៣ឆ្នាំ រវាងក្លិប PSG និង​ Neymar

//s9.kh1.co/d6/d63341bb6eb5e54854cd4c48d700f1b04aa5781b.jpg
កីទ្បា

 ១១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​បែកធ្លាយខ្លឹមសារសម្ងាត់ក្នុងកិច្ចសន្យា ៣ឆ្នាំ រវាងក្លិប PSG និង​ Neymar

បរទេស៖ កិច្ចសន្យារយៈពេលវែងរបស់ Neymar ជាមួយក្លិបយក្ស Paris Saint-Germain របស់ Ligue 1 មានឃ្លាសម្ងាត់មួយបន្ថែមទៀតនេះ បើយោងតាមរបាយការណ៍នៅក្នុងប្រទេសប្រេស៊ីល ស្រុកកំណើតរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីបំផុតអតីតតារាឆ្នើមរបស់ក្រុមបាសេឡូណារូបនេះ បានបញ្ចប់ការរំពឹងទុកចំពោះអនាគតរបស់គាត់នៅសប្តាហ៍នេះដោយបានបន្តកិច្ចសន្យាថ្មីនៅឯ Parc de Princes ក្នុងការប្តេជ្ញាចិត្តលើអនាគតរបស់គាត់ទៅកាន់ក្លិបរហូតដល់ឆ្នាំ ២០២៥ ។

Neymar 
Neymar 

ទោះយ៉ាងណា ទោះបីជាមានភាពច្បាស់លាស់លើកិច្ចព្រមព្រៀងថ្មីរបស់គាត់ក៏ដោយ របាយការណ៍ពី UOL តាមរយៈ Mundo Deportivo បានអះអាងថា វារួមបញ្ចូលទាំង “ឃ្លាលចូលនិវត្តន៍” ដែលអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅប្រេស៊ីលមុនពេលធ្វើការបន្តលើអាជីពរបស់គាត់។

Neymar 
Neymar 

របាយការណ៍បាននិយាយថា កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងជម្រើសនៃការបន្តរយៈពេល ១២ខែ ប្រសិនបើ Neymar ចង់បន្តនៅប៉ារីសរហូតដល់ឆ្នាំ២០២៦ ដែលនៅពេលនោះគាត់នឹងមានអាយុ ៣៣ឆ្នាំ។

ការព្រមព្រៀងគ្នានេះត្រូវបានលេចឮថា អាចនឹងអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅប្រទេសប្រេស៊ីលវិញនៅឆ្នាំ២០២៦ ដើម្បីរីករាយនឹងបញ្ចប់អាជីពរបស់កីឡាកររូបនេះនេះនៅនៅឯក្លិប Santos ៕

Neymar 
Neymar 
Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T