រុះរើហើយ! Arsenal គ្រោងនឹងវ៉ៃចេញកីឡាករក្នុងក្រុមឈុតធំ ៦រូបនៅរដូវក្ដៅខាងមុខនេះ

//s9.kh1.co/7d/7d79d86903badae304544c20cb9129ef4300cc45.jpeg
កីទ្បា

 ១១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Arsenal នឹងលក់កីឡាករក្នុងស្ដុករបស់ខ្លួនជាទ្រង់ទ្រាយធំ

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានរៀបចំដាក់លក់កីឡាករក្នុងស្ដុករបស់ខ្លួនជាលក្ខណៈទ្រង់ទ្រាយធំ នៅរដូវក្ដៅខាងមុខ ហើយប្រភពមួយបានបង្ហើបថា អ្នកចាំទី Berd Leno ជាម្នាក់ក្នុងចំណោមនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Berd Leno
អ្នកចាំទី Berd Leno

Arsenal ពិតជាធ្វើមិនបានល្អឡើយនៅរដូវកាលនេះ ដោយកំពុងឈរនៅលេខរៀងទី៩ក្នុងតារាង Premier League ឯណោះ ខណៈដែលនៅរដូវកាលក្រោយ ក្រុមមួយនេះអាចនឹងគ្មានមុខលេងនៅ Europa League ឡើយប៉ុន្តែលោកគ្រូ Mikel Arteta នឹងព្យាយាមកែខៃបញ្ហានេះ ដោយការលក់កីឡាករចេញដើម្បីទិញយកកីឡាករឆ្នើមផ្សេងទៀតដើម្បីពង្រឹងក្រុមក៏ដូចជាយកប្រាក់មកផ្គត់ផ្គង់ក្លិបផងដែរ។

លោកគ្រូ Mikel Arteta
លោកគ្រូ Mikel Arteta

យោងតាម Football London គឺ Arteta ចង់ឲ្យក្លិបលក់កីឡាករ៦រូប គឺមានអ្នកចាំទី Berd Leno ដើម្បីទិញយកអ្នកចាំទី Andre Onana ពីក្លិប Ajax ក្នុងតម្លៃខ្លួនតែ៧លានផោន(ស្មើនឹងប្រមាណ៩.៨លានដុល្លារ) ខណៈដែលគេជិតរួចផុតពីបំរាមហាមមិនឲ្យលេងបាល់១២ខែដោយសាររកឃើញថាបានប្រើប្រាស់សារធាតុហាមឃាត់មុនពេលប្រកួត។

អ្នកចាំទី Andre Onana
អ្នកចាំទី Andre Onana

ខ្សែការពារ Hector Bellerin ក៏ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវក្លិបបើកភ្លើងខៀវឲ្យចាកចេញផងដែរបន្ទាប់ពីទទួលបានការរិះគន់យ៉ាងក្រាស់ក្រែល ហើយក្រៅពីនោះគឺមាន Lucas Torreira , Matteo Guendouzi, Ainsley Maitland-Niles និង Sead Kolasinac ដោយ Arsenal ចង់លក់ Torreira និង Guezdouzi ឲ្យបានយ៉ាងហោចណាស់ក៏ ១៥លានផោន(ស្មើនឹងប្រមាណ ២១.១លានដុល្លារ) ដែលកីឡាករទាំងពីរនេះកំពុងលេងខ្ចីជើងនៅ Atletico Madrid និង Hertha Berlin ហើយចំពោះ Maitland-Niles វិញគឺ Arsenal ក៏ចង់បានប្រាក់ខ្លះពី West Brom ផងដែរ។

ខ្សែការពារ Hector Bellerin
ខ្សែការពារ Hector Bellerin
ខ្សែបម្រើ Lucas Torreira
ខ្សែបម្រើ Lucas Torreira
Matteo Guendouzi
Matteo Guendouzi
Ainsley Maitland-Niles
Ainsley Maitland-Niles
Sead Kolasinac
Sead Kolasinac

ក្រៅពីនោះ មានកីឡាករខ្លះទៀតដែលក្លិបមិនទាន់ច្បាស់ថាត្រូវដាក់លក់ឬយ៉ាងណា ជាក់ស្ដែងរួមមាន Joe Willock, Reiss Nelson ខណៈដែល ខ្សែបម្រើ Dani Ceballos និង Martin Odegaard ដែលមកលេងខ្ចីជើងនៅ Arsenal នឹងត្រវត្រឡប់ទៅ Real Madrid នៅចុងរដូវកាលនេះដែរ៕

ខ្សែបម្រើ Martin Odegaard និង Dani Ceballos 
ខ្សែបម្រើ Martin Odegaard និង Dani Ceballos 

ប្រភពmetro

Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T