អីយ៉ាស់! Spurs និង Man City នឹងប្រជែងគ្នាយកអតីតកីឡាកររបស់ Liverpool រូបនេះ

//s9.kh1.co/93/933a20ac7a1baba88e970e80b9ffd1e90e64ff14.jpg
កីទ្បា

 ១១-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Spurs និង Man City កំពុងតាមយកខ្សែប្រយុទ្ធ Danny Ings

អង់គ្លេស៖ យោងតាមការរាយការណ៍ ក្លិបខ្នាយមាន់មាស Tottenham Hotspur កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Danny Ings ពីក្លិប Southampton នៅរដូវក្ដៅខាងមុខខណៈដែល Manchester City ក៏ចង់បានកីឡាកររូបនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Danny Ings
ខ្សែប្រយុទ្ធ Danny Ings

Ings រកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួននៅក្របខណ្ឌ Premier League ២៥ប្រកួត បន្ទាប់ពីងើបពីរបួសដ៏អាក្រក់កាលពីប៉ុន្មានឆ្នាំមុនស្របពេលដែលរូបគេក៏ធ្លាប់លេងឲ្យក្លិបហង្សក្រហម Liverpool បាន៤រដូវកាលផងដែរ។

ខ្សែប្រយុទ្ធ Danny Ings
ខ្សែប្រយុទ្ធ Danny Ings

យ៉ាងណាមិញ ពេលនេះ Spurs កំពុងសម្លឹងចង់បានគេដើម្បីយកមកពង្រឹងតំបន់ប្រយុទ្ធ ខណៈក្រុមទាំងមូលដូចជាពឹងផ្អែកលើខ្សែប្រយុទ្ធ Harry Kane ពេក។ ម្យ៉ាងទៀតថ្មីៗនេះលេចឮព័ត៌មានថា Kane ទំនងជាចង់ចាកចេញពីក្លិបផងដែរ។

ខ្សែប្រយុទ្ធ Danny Ings
ខ្សែប្រយុទ្ធ Danny Ings

ប៉ុន្តែ Man City ក៏ត្រូវការ Danny Ings ដើម្បីយកមកជំនួសខ្សែប្រយុទ្ធ Sergio Aguero ដែលប្រកាសចាកចេញពីក្លិបនៅចប់រដូវកាលនេះដែរទើបវាជារឿងមួយដ៏រំភើបបើសិន Ings មានឱកាសលើកពានជាមួយ Man City ៕

ខ្សែប្រយុទ្ធ Danny Ings
ខ្សែប្រយុទ្ធ Danny Ings

ប្រភពcaughtoffside

Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T