ផ្លូវការ! កីឡាករ Bayern ម្នាក់ប្រកាសចាកចេញពីក្លិបនៅចប់រដូវកាលនេះ

//s9.kh1.co/36/368b594c70f255f637badf6e140818470447fb5f.jpeg
កីទ្បា

 ១១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Javi Martinez នឹងចែកផ្លូវជាមួយ Bayern នៅចប់រដូវកាលនេះ

អាល្លឺម៉ង់៖ ខ្សែបម្រើ Javi Martinez បានប្រកាសចាកចេញពីទឹកដី Allianz Arena នៅចប់រដូវកាលនេះស្របពេលកុងត្រារបស់គេជាមួយក្លិបនឹងផុតកំណត់នៅចុងរដូវកាលនេះដូចគ្នា ហើយគេថែមទាំងបានបង្ហើបថាគេនឹងទទួលស្តាប់រាល់សំណើនានាដែលក្លិបផ្សេងដាក់មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Javi Martinez
ខ្សែបម្រើ Javi Martinez

Martinez ចំណាយពេលដល់ទៅ៩ឆ្នាំជាមួយក្លិបម្ចាស់ពាន UCL រដូវកាលមុននេះ ដោយបានឈ្នះពានរង្វាន់ផ្សេងៗជាច្រើន ប៉ុន្តែគេមិនទាន់ដឹងទេថាខ្លួនឯងនឹងចាកចេញទៅលេងឲ្យក្លិបណា។

ខ្សែបម្រើ Javi Martinez
ខ្សែបម្រើ Javi Martinez

កីឡាករវ័យ៣២ឆ្នាំនេះបានថ្លែងប្រាប់ Kicker ថា៖

ខ្ញុំទទួលស្តាប់សំណើទាំងអស់ពីក្លិបនានា និងសិក្សាស្វែងយល់ថាជម្រើសណាល្អសម្រាប់ខ្ញុំ។ ខ្ញុំមិនទាន់ដឹងទេ ខ្ញុំនឹងធ្វើការសម្រេចចិត្តកំលុងពេលស្នាក់នៅផ្ទះឯ Ayegui នៅរដូវក្ដៅនេះ។ ជាដំបូង ខ្ញុំនឹងផ្ដោតសមាធិលើការប្រកួតចុងក្រោយទាំងពីរសម្រាប់ក្លិបនិងពិធីលាចុងក្រោយទៅកាន់អ្នកគាំទ្រ។ខ្ញុំមិនច្បាស់ថាខ្លួនឯងអាចលេងបាល់បានប៉ុន្មានឆ្នាំទៀត ប្រហែល១ឆ្នាំ ៣ឆ្នាំ ឬ១០ឆ្នាំ យើងនឹងរង់ចាំមើលប៉ុន្តែខ្ញុំចង់ឲ្យកាយសម្បទាខ្លួនឯងនៅតែរឹងមាំបើទោះបីជាចូលនិវត្តន៍ហើយក្ដី។

ខ្សែបម្រើ Javi Martinez
ខ្សែបម្រើ Javi Martinez
ខ្សែបម្រើ Javi Martinez

Javier Martinez ក្លាយជាកីឡាករដែល Bayern Munich ជះលុយទិញច្រើនបំផុតក្នុងប្រវត្តិសាស្ត្រដោយគេផ្ទេរពី Athletic Club ក្នុងតម្លៃខ្លួន ៤០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៤៩លានដុល្លារ) កាលពីឆ្នាំ២០១២ ដែលគេបានបង្ហាញខ្លួន២៦៦ប្រកួត និង រកបាន១៤គ្រាប់ព្រមទាំងបញ្ជូនបាល់ចំនួន១១គ្រាប់។

ខ្សែបម្រើ Javi Martinez
ខ្សែបម្រើ Javi Martinez

ចំពោះពានរង្វាន់វិញ ខ្សែបម្រើ Martinez លើកបាន២២ដងជាមួយ Bayern ក្នុងនោះក៏មានពាន Bundesliga ៩ដង និងពាន UCL ២ដង៕

ខ្សែបម្រើ Javi Martinez
ខ្សែបម្រើ Javi Martinez

ប្រភពgoal

Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T