៤៤ឆ្នាំហើយ​កុំមើលសម្រស់ តាវមីងសឺ ក្មេងប្រុសៗស្រករក្រោយមិនប្ដូរ

//s9.kh1.co/ba/ba68cbe8e7a0c639f3c4cb744c6e6ad29f6c1268.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាសម្តែង Jerry Yan ត្រូវបានគេកោតសរសើរ ថាមានរូបរាងរបស់លោក មិនសាកសមទៅនឹងអាយុពិតរបស់លោកសោះឡើយ

តៃវ៉ាន់៖ នៅថ្ងៃទី ១០ ខែឧសភា iFeng បានរាយការណ៍ថាតារាសម្តែង Jerry Yan ដែលគ្រប់គ្នា​ស្គាល់ជា តាវមីងសឺ បានបង្ហាញខ្លួនសាធារណៈ នៅតាមផ្សារទំនើបដើម្បីផ្សព្វផ្សាយរឿងភាគថ្មី ដែលការលេចមុខរបស់តារាសម្តែងរូបនេះបានធ្វើឱ្យមហាជន រាប់ពាន់នាក់សម្រុកមកកន្លែងប្រារព្ធពិធីយ៉ាងកុះកុញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅក្នុងការបង្ហាញភាពកម្រ នឹងត្រូវបានខកខានបង្ហាញខ្លួន អស់រយៈពេលជិតមួយឆ្នាំ តារាសម្តែងប្រុសរូបនេះ ត្រូវបានគេអត្ថាធិប្បាយថាជាបុរសសង្ហាមានរូបរាងក្មេងជាងវ័យដដែល បើប្រៀបធៀបនឹងអាយុពិតប្រាកដរបស់លោកដែលមានវ័យ ៤៤ ឆ្នាំ។

ក្នុងរូបភាពនោះ ត្រូវបានគេសង្កេតឃើញថា ទោះវ័យកាន់តែជ្រេ តែកម្លោះចាស់រូបនេះ នៅតែថែរក្សារូបរាងបានយ៉ាងល្អ ដោយគ្មានចាស់ជាងមុនសូម្បីតែបន្តិចសោះ ជាពិសេសនោះ បានធ្វើអ្នកគាំទ្រជានារីៗពេញចិត្តគ្រប់គ្នា ព្រោះតែលោកបានផ្លាស់ប្តូរម៉ូតរសនិយមរបស់លោក ជាមួយនឹងសក់វែង ពិតជាសាកសមទៅនឹង សម្រស់ដ៏ស្រស់សង្ហារបស់តារាសម្តែងតៃវ៉ាន់រូបនេះ ខ្លាំងតែម្តង៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Jerry Yan
Jerry Yan
Jerry Yan
Jerry Yan
Jerry Yan រូបផាពថ្មី
Jerry Yan រូបផាពថ្មី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T