ឃើញ Zidane ត្អូញត្អែររឿងអាជ្ញាកណ្ដាលពេក Pique ដាក់មួយម៉ាត់យ៉ាងខ្លីថា...

//s9.kh1.co/3b/3bd470e2bc31565c89a9c59d2f6a20db8bff4091.jpg
កីទ្បា

 ១១-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Pique វាយបកទៅក្រុម Real Madrid ក្រោយ Zidane តវ៉ាអាជ្ញាកណ្ដាល

អេស្ប៉ាញ៖ ខ្សែការពារ Gerard Pique នៃក្លិបអ្នកមានបុណ្យ Barcelona បានឆ្លើយតបទៅនឹងកាយវិការដែលលោកគ្រូបង្វឹក Zinedine Zidane បានតវ៉ាអាជ្ញាកណ្ដាល Martinez Munuera រឿងមិនផ្ដល់បាល់ប៉េណាល់ទីមកឲ្យ Real Madrid និងថែមទាំងប្រគល់បាល់ប៉េណាល់ទីទៅឲ្យខាង Sevilla ពេលបាល់ប៉ះដៃ ខ្សែការពារ Eder Militao ដែលហេតុការណ៍នេះកើតឡើងក្នុងការប្រកួតរវាង Sevilla និង Real Madrid ក្នុងក្របខណ្ឌ La Liga ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Zidane និយាយជាមួយអាជ្ញាកណ្ដាល
Zidane និយាយជាមួយអាជ្ញាកណ្ដាល
Zidane និយាយជាមួយអាជ្ញាកណ្ដាល
Zidane និយាយជាមួយអាជ្ញាកណ្ដាល
Zidane និយាយជាមួយអាជ្ញាកណ្ដាល
Zidane និយាយជាមួយអាជ្ញាកណ្ដាល

យ៉ាងណាមិញ ក្រោយបានដឹងដំណឹងនេះ ខ្សែការពារ Pique បានបោះសម្ដីមួយប្រយោគជះសាំងទៅលើភ្លើងថា៖

ការនិយាយគ្នានេះហើយដែលធ្វើឲ្យមនុស្សយល់ពីគ្នា។

ខ្សែការពារ Gerard Pique 
ខ្សែការពារ Gerard Pique
ខ្សែការពារ Gerard Pique

ន័យរបស់គេគឺចង់សំដៅថាការប្រាស្រ័យទាក់ទងគ្នានិងស្នើសុំការបកស្រាយគឺជាវិធីដោះស្រាយមួយដែលអាចធ្វើឲ្យបាត់ចម្ងល់ និងបំបាត់ភាពល្អក់កករចិត្ត ព្រោះគេក៏ធ្លាប់បានតវ៉ានឹងអាជ្ញាកណ្ដាលកាលប្រកួត El Clasico កន្លងទៅផងដែរដោយសារលោកអាជ្ញាកណ្ដាលផ្ដល់ម៉ោងបន្ថែមតិចពេក។

ខ្សែការពារ Gerard Pique តវ៉ាអាជ្ញាកណ្ដាល
ខ្សែការពារ Gerard Pique តវ៉ាអាជ្ញាកណ្ដាល
ខ្សែការពារ Gerard Pique តវ៉ាអាជ្ញាកណ្ដាល
ខ្សែការពារ Gerard Pique តវ៉ាអាជ្ញាកណ្ដាល

នៅថ្ងៃនោះដែរ ខ្សែបម្រើ Luka Modric ថែមទាំងបានបោះពាក្យឌឺដង Pique ថា៖

តើអ្នករង់ចាំតវ៉ាអាជ្ញាកណ្ដាលមែនទេ?តើអ្នកចង់លេងប៉ុន្មាននាទីទៀត?

ខ្សែបម្រើ Luka Modric
ខ្សែការពារ Gerard Pique និង Luka Modric
ខ្សែការពារ Gerard Pique និង Luka Modric

តែឥលូវនេះ Real Madrid បានភ្លក្សរសជាតិនោះវិញម្ដងដែលធ្វើឲ្យ Pique អត់មិនបាននឹងវាយបកបែបនេះវិញ៕

ខ្សែការពារ Gerard Pique 
ខ្សែការពារ Gerard Pique 

ប្រភពmarca

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Keylatop តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/keylatop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T