សុខភាព គឺជាកត្តាមួយ ដ៏សំខាន់ ក្នុងការរស់នៅ ប្រកបដោយ សុភមង្គល នៅក្នុងជីវិត។ ដូច្នេះហើយ ការថែរក្សា សុខភាព គឺជា រឿងចាំបាច់ ដែលមនុស្សគ្រប់រូប គ្រប់វ័យ មិនថា ក្មេងឬ ចាស់ មិនគួរមើលរំលងឡើយ។

ខ្មែរឡូតសូម ចែករំលែក ចំណេះដឹង បន្តិចបន្តួច ដល់ប្រិយមិត្តទាំងអស់គ្នា ដើម្បី ជាការយល់ដឹងបន្ថែមទៅលើបញ្ហាសុខភាព ជាពិសេស ចំពោះយុវវ័យ ផ្ទាល់តែម្ដង។

១, ត្រូវមានភាពរហ័សរហួន ជាប្រចាំ។ ដោយ តិចណូឡូជី បានបង្កើត នូវ សំភារៈ ជាច្រើនដែល អាចធ្វើអោយ យុវវ័យ ភាគច្រើន ងប់ងល់នឹង របស់ទាំងនោះ ហើយមិនកំរើក ឬ ដើរចេញក្រៅទៅណាទាំងអស់ តួយ៉ាងដូចជា ទូរស័ព្ទដៃ រឺហ្គេម កុំព្យូទ័រ ដែលធ្វើអោយ យុវវ័យ មានភាពស្ពឹកស្រពន់ ព្រោះតែ ជក់ងប់លេង នឹងរបស់ទាំងនោះ ភ្លេចបាយភ្លេចទឹក ដែលជាមូលហេតុធ្វើអោយ កើតរោគ ស្ពឹកស្រពន់ ឬ ស្លាប់មួយកំណាត់ខ្លួន ទៅថ្ងៃអនាគត។ ដូច្នេះ ចូរធ្វើខ្លួន អោយមានភាពរហ័សរហួន ដោយ ចេញដើរលេង រឺហាត់កីឡា ជាប្រចាំ។

២, ត្រូវបរិភោគ ចំណីអាហារ បន្លែ ផ្លែឈើ ដែលមាន វីតាមីន និងថាមពល គ្រប់គ្រាន់ ចៀសវាង នូវ អាហារ ដែលសំបូរ ដោយជាតិខ្លាញ់ច្រើនហួសកំរិត។

៣, ត្រូវទទួលទាន អាហារពេលព្រឹក ជារៀងរាល់ថ្ងៃ ដោយ អាហារពេលព្រឹក សំខាន់ សំរាប់ផ្ដល់ថាមពល និង ស្មារីភ្លឺស្វាងល្អ។

៤, ធ្វើលំហាត់ប្រាណ អោយបានជាប្រចាំ ទើបជាការល្អ ទោះបីក្នុងរយៈពេលខ្លីក៏ដោយ ព្រោះថា កីឡា អាចជួយ ចលនាបេះដូង និងឈាមរត់បានស្រួល និង អាចបណ្ដេញ សារធាតុពុលនានាពីក្នុងខ្លួន បានយ៉ាងមានប្រសិទ្ធិភាព។

តើប្រិយមិត្តមានអ្វីផ្សេងទៀត ជាការចែករំលែក ទាក់ទងនឹងសុខភាពដែររឺទេ?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]