មកហើយៗ! ទីបំផុត​ខ្សែភាពយន្ត Venomៈ Let There Be Carnage បញ្ចេញវីដេអូខ្លីថ្មីដំបូងជាផ្លូវការ (មានវីដេអូ)

//s9.kh1.co/bb/bbe836cbb83e96a148f8f2d6cbe2c9a94c026435.png
តារា & កម្សាន្ដ

 ១១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីការទទ្ទឹងរងចាំយ៉ាងយូទីបំផុតខ្សែភាពយន្ត Venom: Let There Be Carnage បញ្ចេញវីដេអូខ្លីថ្មីដំបូងជាផ្លូវការ​ហើយ​

បរទេស៖ Venom គឺជាខ្សែភាពយន្តរបស់ Marvel មួយជាដែលត្រូវបានលក់ ឬផ្ទេរសិទ្ធទៅកាន់ Sony Picture ហើយត្រូវបានក្រុមហ៊ុនយក្សមួយនេះយកមកផលិតទៅជាខ្សែភាពយន្តដែលមានលោក Tom Hardy ចូលរួម​សម្ដែង​ជា Eddie BrockVenom និងធ្វើការផលិតជាមួយនឹងលោក Avi Arad ដែលជាបុរសម្នាក់ដែលនៅពី​ក្រោយ​ខ្សែភាពយន្ត superhero ល្បីៗជាច្រើនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Venom 1
Venom 1

ហើយគួអោយដឹងដែលថាខ្សែភាពយន្ត Venom ទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់អ្នកទស្សនារហូតរក​ចំណូល​​ចូលក្រុមហ៊ុនពីការលក់សំបុត្របានរហូតដល់ទៅ 856 លានដុល្លាអាមេរិកឯនោះហើយធ្វើយអោយ Sony មិនបង្អង់យូរប្រកាសពីដំណឹងអំពីវត្តមានរបស់វគ្គពីរដែលជាវគ្គបន្ទាប់ពី Venom ដែលបានចេញកាលពីឆ្នាំ២០១៨ នេះដែរ។

Poster រចនាដោយហ្វេន (Fan Made)
Poster រចនាដោយហ្វេន (Fan Made)

យ៉ាងណាមិញក្រោយពីការប្រកាសតាំងពីឆ្នាំ២០១៩ និងការរងចាំយ៉ាងយូរ អំពីវត្តមាននៃខ្សែភាពយន្តរឿង Venom 2 ឬ​ Venom: Let There Be Carnage មកពេលនេះក្រុមហ៊ុន Sony Picture បានទម្លាក់នូវវីដេអូខ្លីដំបូង​បង្អស់​ជាមួយនឹងផ្ទាំងរូបភាព Poster របស់ខ្សែភាពយន្ត​ Anti-Hero ដែលជាសត្រូវរបស់ Peter ParkerSpiderman នេះជាផ្លូវកាលហើយនៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១​ ថ្មីៗនេះដែលជាស្នាដៃដឹកនាំថ្មីរបស់តារា​ជើងចាស់​លោក Andy Serkis ដូចខាងក្រោម៖

វីដេអូខ្លី
Poster ផ្លូវការរបស់ Venom: Let There Be Carnage
Poster ផ្លូវការរបស់ Venom: Let There Be Carnage
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T