ក្រុម Liverpool និង Everton ​​ទទួលបានភ្លើងខៀវក្នុងការអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាសម្រាប់ការប្រកួតចុងក្រោយនៅ PL

//s9.kh1.co/ba/baa961a642dd46b557cdc2c8aa056c401eda557e.jpg
កីទ្បា

 ១១-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រុម Liverpool និង Everton ​​ទទួលបានភ្លើងខៀវក្នុងការអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាសម្រាប់ការប្រកួតចុងក្រោយនៅ PL

អង់គ្លេស៖ ក្លិបបាល់ទាត់កំពូលពីរនៅប្រទេសអង់គ្លេសនាក្របខណ្ឌ English Premier League ទទួលបានការអនុញ្ញាតបើកឧ្យអ្នកគាំទ្រអាចចូលរួមទស្សនាការប្រកួតបានឡើងវិញនៅក្នុងការប្រកួតចុងក្រោយសប្តាហ៏ទី៣៨ ដោយចំនួនអ្នកចូលរួមទស្សនាត្រូវមានចំនួនកំណត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាដ្ឋាន Anfield
កីឡាដ្ឋាន Anfield
ក្រុមអ្នកគាំទ្ររបស់ក្រុម Liverpool 
ក្រុមអ្នកគាំទ្ររបស់ក្រុម Liverpool 

ក្រុមប្រឹក្សារដ្ឋផ្នែកសុវត្ថិភាពរបស់ក្រុមហង្សក្រហម Liverpool បាននិយាយថាចំនួនអ្នកគាំទ្រមានកំណត់របស់ក្រុម Liverpool​ និង Everton អាចចូលរួមការប្រកួតបញ្ជប់រដូវកាលនៃលីកក្នុងស្រុករបស់ពួកគេរៀងៗខ្លួនបាន។ ចំនួនអ្នកគាំទ្រសរុប ១០,០០០ នាក់នឹងត្រូវបានអនុញ្ញាតចូលរួមទស្សនាការប្រកួតនៅកីឡាដ្ឋាន Anfield សម្រាប់ការប្រកួតរបស់ Liverpool ទល់នឹង Crystal Palace នៅថ្ងៃអាទិត្យទី ២៣ ខែឧសភា​ ខណៈអ្នកគាំទ្រ Everton ចំនួន ៦.៥០០ នាក់អាចចូលរួមទស្សនានៅកីឡាដ្ឋាន Goodison Park សម្រាប់ការប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេទល់នឹងក្រុម Wolves នៅថ្ងៃពុធទី ១៩ ខែឧសភា។

កីឡដ្ឋាន Goodison Park 
កីឡដ្ឋាន Goodison Park 
ក្រុមអ្នកគាំទ្ររបស់ក្រុម Everton
ក្រុមអ្នកគាំទ្ររបស់ក្រុម Everton

ក្លិបទាំងពីរបានបើកសន្លឹកឆ្នោតអ្នកគាំទ្រហើយបានអញ្ជើញអ្នកគាំទ្រតាមផ្ទះឱ្យចូលរួម។ក្របខ័ណ្ឌ Premier League បានរៀបចំកាលវិភាគកម្មវិធីប្រកួតបាល់ទាត់ផ្សេងៗរួចរាល់ហើយនៅពាក់កណ្តាលសប្តាហ៍នេះដើម្បីឲ្យក្លិបទាំងអស់អាចធ្វើការប្រកួតមួយដែលមានអ្នកគាំទ្រចូលរួមមុនពេលបញ្ចប់រដូវកាល។ ទោះយ៉ាងណាអ្នកគាំទ្រដែលនៅឆ្ងាយនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតនៅពេលនេះនិងចុងបញ្ចប់នៃរដូវកាល Premier League ទេ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T