អតីតកីឡាករ Alan Shearer យល់ស្របជាមួយ Rio Ferdinand ជុំវិញអាទិភាពនៃការផ្ទេរនៅរដូវក្តៅរបស់ Man Utd

//s9.kh1.co/34/348b2ce2d62c2917dd1c98042bddb4c49d1634c5.jpg
កីទ្បា

 ១១-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Alan Shearer យល់ស្របជាមួយ Rio Ferdinand ជុំវិញអាទិភាពនៃការផ្ទេរនៅរដូវក្តៅរបស់ Man Utd

បរទេស៖ អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ពីររូបគឺ អតីតកីឡាករ Alan Shearer និង Rio Ferdidnand បានយល់ស្របគ្នាជុំវិញអាទិភាពនៃការផ្ទេរនៅរដូវ​ក្តៅរបស់ក្រុម Manchester Unnited ដោយពួកគេបានជឿជាក់ថាក្លិបគួរតែធ្វើអស់ពីសមត្ថភាពដើម្បីរក្សាទុកកីឡាករ Edinson Cavani​ នៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អតីតកីឡាករ Alan Shearer
អតីតកីឡាករ Alan Shearer
អតីតកីឡាករ Rio Ferdidnand
អតីតកីឡាករ Rio Ferdidnand
 កីឡាករសញ្ជាតិអ៊ុយរូហ្គាយ  Edinson Cavani
 កីឡាករសញ្ជាតិអ៊ុយរូហ្គាយ Edinson Cavani

គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអ៊ុយរូហ្គាយ Edinson Cavani​​ រូបនេះបានផ្លាស់ទៅទឹកដី Old Trafford ដោយឥតគិតថ្លៃនៅដើមរដូវកាលនេះដោយសារតែកិច្ចសន្យារបស់គេ PSG ផុតកំណត់។​ ទោះបីជាមានវ័យ៣៤ឆ្នាំក៏ដោយក៏ Edinson Cavani មិនបានបង្ហាញពីសញ្ញានៃការធ្លាក់ចុះនៃទម្រង់លេងនោះទេ តែរូបគេបានកំពុងតែរក្សាទម្រង់លេងបានយ៉ាងល្អអោយក្រុមបីសាចក្រហម Manchester United ហើយកំពុងបន្តឆ្ពោះទៅរកគោលដៅធំមួយជាមួយក្រុមគឺ ពានរង្វាន់ Europa League ។

 កីឡាករសញ្ជាតិអ៊ុយរូហ្គាយ  Edinson Cavani
 កីឡាករសញ្ជាតិអ៊ុយរូហ្គាយ Edinson Cavani
 កីឡាករសញ្ជាតិអ៊ុយរូហ្គាយ  Edinson Cavani
 កីឡាករសញ្ជាតិអ៊ុយរូហ្គាយ Edinson Cavani

ថ្មីៗនេះ Cavani ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់អាមេរិកខាងត្បូងនៅរដូវក្តៅនេះចំពេលមានការលើកឡើងថាគាត់មិនសប្បាយចិត្តនោះទេប៉ុន្តែ Shearer បានសាទរចំពោះភាពអត់ធន់របស់ Cavani​ នៅពេលដែលគាត់បានជំរុញឱ្យបិសាចក្រហមរក្សាកីឡាកររូបនេះនៅ Old Trafford​ តាមដែលអាចធ្វើបាន។ ​ចំនែកលោក Ole Gunnar Solskjaerវិញក៏សង្ឃឹមថាគាត់អាចបញ្ចុះបញ្ចូល Cavani ឱ្យនៅ Old Trafford យ៉ាងហោចណាស់មួយឆ្នាំទៀត៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T