ដំណឹងល្អ! អ្នកដឹកនាំរឿងប្រកាសថា​នឹងបញ្ចេញ​​វីដេអូ ១៥​នាទី​ដំបូងនៃភាពយន្ត Army of The Dead (មានវីដេអូ)

//s9.kh1.co/6f/6fc821da50a71c84973d0634e4853837d05771c2.png
តារា & កម្សាន្ដ

 ១១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកដឹកនាំរឿងល្បីលោក Zack Snyder ប្រកាសថានឹងបញ្ចេញរឿង Army of The Dead អោយទស្សនា ១៥នាទី​ដំបូង​ឆាប់ៗនេះ​​

បរទេស៖ ឆ្នាំ២០២១ អាចនិយាយថាគឺជាឆ្នាំមួយដ៏អស្ចារ្យសម្រាប់ផលិករនិងជាអ្នកដឹកនាំរឿងលោក​ Zack Snyder ដែលបានបំពេញក៏ដូចជាផលិតស្នាដៃដ៏អស្ចារ្យៗស្របតាមចុក្ខវិស័យរបស់លោកពោលគឺខ្សែភាពយន្ត ក្រុម​កំពូលវីរបុរសរបស់ DC គឺ Zack Snyder's Justice League និងរឿងបែប Zombie គឺ Army of The Dead ដែលមានវត្តមានរបស់លោក Dave Bautista ចូលរួមសម្ដែងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zack Snyder
លោក Zack Snyder
លោក Zack Snyder កំពុងដឹកនាំលោក Dave Bautista សម្ដែង
លោក Zack Snyder កំពុងដឹកនាំលោក Dave Bautista សម្ដែង
https://s9.kh1.co/__image/w=650,h=963,q=100/3d/3d3beb393a800833417ba8eed7282eddcfd7f65e.png
Poster នៃ Army of The Dead
Poster នៃ Army of The Dead

យ៉ាងណាមិញនៅថ្ងៃទី៧ ខែឧសភាព ឆ្នាំ២០២១ ថ្មីនេះអ្នកដឹកនាំរឿងលោក Zack Snyder រូបនេះបានប្រកាស​ថា​នឹងបញ្ចេញខ្សែភាពយន្តនោះរយៈពេល ១៥នាទីដំបូងនៃខ្សែភាពយន្ត Army of The Dead នេះឆាប់ៗនេះនៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅកម្ពុជា  ខាងមុខនេះ បើយោងតាមរយៈ​ចែក​រំលែករបស់លោកលើបណ្ដាញសង្គម Twitter ថា៖

ត្រៀមខ្លួនដើម្បីទស្សនាវីដេអូ ១៥នាទីដំបូងនៃរឿង #ArmyOfTheDead ហើយឬនៅ? លោកអ្នកនឹងជីកកកាយសាច់រឿងខ្លះៗ។ សូមកុំខកខានការផ្សាយផ្ទាល់នៅថ្ងៃទី ១៣ ឧសភា វេលាម៉ោង 10 AM PT (ម៉ោងប៉ាស៊ីហ្វិក)។

Zack Snyder

តោះចង់ដឹងថាតើខ្សែភាពយន្តបែប Zombie រឿង Army of the Dead របស់អ្នកដឹកនាំរឿងល្បីលោក Zack Snyder នេះមានភាពអស្ចារ្យ និងប្លែកខុសពីខ្សែភាពយន្តដ៏ទៃយ៉ាងណាសូមប្រិយមិត្តទស្សនាវីដេអូខ្លីនៅខាងក្រោម៖

វីដេអូខ្លី
Link វីដេអូសម្រាប់ទស្សនាវីដេអូ១៥ នាទីដំបូង
លោក Zack Snyder សម្រាយវីដេអូខ្លី Army of The Dead
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T