អតីតកីឡាករម្នាក់របស់ Man Utd ចោទជាសំនួរអំពីតួនាទីលេងរបស់ Paul Pogba បែបនេះ

//s9.kh1.co/e4/e47dd3f8e98f0e5b58a8e623f1c78d3cd1460db8.jpg
កីទ្បា

 ១១-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អតីតកីឡាករម្នាក់របស់ Man Utd ចោទជាសំនួរអំពីតួនាទីលេងរបស់ Paul Pogba បែបនេះ

អង់គ្លេស៖ អតីតកីឡាករម្នាក់របស់ក្រុមបិសាចក្រហម Manchester United គឺ​ លោក ​Michael Owen បានចោទជាសំនួរអំពីតួនាទីលេងរបស់កីឡាករម្នាក់គឺ កីឡាករខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ដោយបានលើកឡើងថា​ លោកគ្រូបង្វឹក Ole Gunner Solskjaer មិនទុកចិត្តទាំងស្រុងលើ Pogba ឡើយ​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Michael Owen
លោក Michael Owen
កីឡាករ​ Paul Pogba 
កីឡាករ​ Paul Pogba 

យោងតាមសម្ដីរបស់អតីតកីឡាករបិសាចក្រហមលោក Michael Owen ដែលបានចោទជាសំណួរអំពីការសម្រេចចិត្តរបស់លោក​ Solkjaer ក្នុងការដាក់ខ្សែបម្រើរូបនេះឱ្យលេងក្នុងតំណែងជាខ្សែប្រយុទ្ធស្លាប។ កីឡាករ​ Paul Pogba បានត្រូវបានលោក Solskjaer ដាក់ឱ្យលេងនៅផ្នែកខាងឆ្វេងនៃតំបន់ប្រយុទ្ធសម្រាប់ក្រុមបិសាចក្រហមជាថ្មីម្តងទៀតអំឡុងជ័យជម្នះ ៣-១ របស់ពួកគេនៅឯកីឡាដ្ឋានរបស់ក្រុម Aston Villa កាលពីថ្ងៃអាទិត្យដោយ Scott McTominay និង Fred បានលេងនៅឯតំបន់បម្រើកណ្តាល។

លោក Ole Gunner Solskjaer និង កីឡាករ​ Paul Pogba
លោក Ole Gunner Solskjaer និង កីឡាករ​ Paul Pogba
កីឡាករ​ Paul Pogba 
កីឡាករ​ Paul Pogba 

គួរបញ្ជាក់ផងដែរថា​​ លោក Ole Gunner Solskjaer បានដាក់ឱ្យកីឡាករ Paul Pogba លេងជាខ្សែបម្រើប្រយុទ្ធស្លាបឆ្វេងញឹកញាប់នៅក្នុងការប្រកួតធំៗ នៅក្នុងមួយរយៈពេលចុងក្រោយនេះដែលធ្វើឧ្យលោក Michael Owen ជឿជាក់ថាគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះខ្វះទំនុកចិត្តលើសមត្ថភាពបម្រើ និងការពាររបស់ Pogba៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T