បែក​ពីសង្សារចាស់​មិនទាន់បាន​ប៉ុន្មានផង Liu Yifei ត្រូវ​គេ​សង្ស័យ​ថា​កំពុងសាង​ស្នេហ៍​ថ្មីនៅ​ក្រោយ​ឆាក

//s9.kh1.co/a0/a0ce10dfc3b32295f779b77f329f53ef24bf2256.jpg
តារា & កម្សាន្ដ

 ១០-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បែកគ្នាជាមួយសង្សារចាស់មិនទាន់បានប៉ុន្មានផង Liu Yifei ត្រូវបានគេសង្ស័យថាកំពុងសាងស្នេហ៍ថ្មីនៅក្រោយឆាក

ហុងកុង៖ ព័ត៌មានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជានជនចិន ជាពិសេសអ្នកគាំទ្ររបស់កញ្ញា Liu Yifei បានធ្វើឲ្យមកហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយអ្នកការសែតជាច្រើននៅប្រទេសចិនបានចុះផ្សាយពីនាង ហើយ​ព្យាយាមបញ្ចេញរូបថតតាមប្រមាញ់ជាច្រើនស្លឹក ក្រោយឃើញនាងនាងស្និតស្នាលខ្លាំងជាមួយនឹងបុរសម្នាក់​ដែលទំនងជាមិត្តរបស់ថ្មីរបស់នាង ហើយនេះបើយោងតាមការរាយការណ៍របស់ QQ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០២១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Liu Yifei 
Liu Yifei 

បុរសខាងលើដែលគេស្គាល់ថាជាមិត្តប្រុសរបស់តារាស្រីវ័យ ៣៣ឆ្នាំរូបនេះគឺជាជាងថតរូបហើយអ្នកទាំងពីរធ្លាប់​ធ្វើការ​រួមគ្នា​ជា​យូរមកហើយទ្រាំមានចិត្តលើគ្នាបែបនេះ ហើយមូលហេតុចម្បងដែលធ្វើឲ្យបែកធ្លាយចំណង​ស្នេហ៍​នេះមក នោះក៏ព្រោះតែអ្នកទាំងពីរថតរូបជាមួយគ្នាច្រើនលើសលប់ ហើយ​នៅ​ពេល​ដើរ​លេង​ ពួក​គេ​ក៏​មិន​ខ្លាច​ក្នុង​ការ​ស្លៀកពាក់​ខោអាវគូ​នឹង​គ្នា​ដែរ៕

ប្រភព៖ Kenh14

មិត្តប្រុសថ្មីរបស់ Liu Yifei
មិត្តប្រុសថ្មីរបស់ Liu Yifei
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T