ទោះបី Neymar បន្ដកិច្ចសន្យា​ជាមួយ​ PSG ក៏លោក Laporta នៅសល់កូនអុក ២ទៀត ដើម្បីយកមកលួងចិត្ត Lionel Messi

//s9.kh1.co/df/df5015f06b9e4882eb2e36f8a03b18da0938f1de.jpg
កីទ្បា

 ១០-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

​ថ្ងៃសៅរ៍នេះ មិនមែនជាថ្ងៃល្អសម្រាប់ Barcelona ឬ Joan Laporta ទេ

បរទេស៖ ថ្ងៃសៅរ៍នេះ មិនមែនជាថ្ងៃល្អសម្រាប់ Barcelona ឬ Joan Laporta ទេ។ នៅលើទីលាន ក្រុម​កាតាឡាន់​​បានលទ្ធផលស្មើជាមួយក្រុមប្រជែងដណ្តើមជើងឯក Atletico Madrid ។ នៅទីក្រុងប៉ារីស Neymar បានបន្តកិច្ចសន្យាថ្មីជាមួយ Paris Saint-Germain រហូតដល់ឆ្នាំ ២០២៥ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar 
Neymar 

ព្រឹត្តិការណ៍ទាំងពីរនេះគឺជាដំណឹងអាក្រក់សម្រាប់ក្តីសង្ឃឹមរបស់បាសេឡូណាក្នុងការរក្សា Lionel Messi ព្រោះវាធ្វើ​ឱ្យ​ខូចខាតដល់ភាពខ្លាំងនៃទឡ្ហីករណ៍របស់ Laporta សម្រាប់គាត់។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ នឹងផុតកិច្ច​សន្យា​នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយនៅតែមិនទាន់បន្តកិច្ចសន្យាថ្មីបន្តជាមួយក្លិបនៅឡើយទេ។

Laporta បានឃើញការចុះហត្ថលេខាលើ Neymar ថាជាផ្លូវដ៏សំខាន់មួយសម្រាប់លួងចិត្តរបស់ Messi និងបាន​ធ្វើការ​ពិភាក្សាជាមួយកីឡាករប្រេស៊ីលអំពីការវិលត្រឡប់។

Neymar និង Lionel Messi
Neymar និង Lionel Messi

ទោះយ៉ាងណាកិច្ចព្រមព្រៀងថ្មីរបស់ Neymar មិនត្រឹមតែសន្យាអនាគតវែងឆ្ងាយរបស់គាត់នៅ PSG ប៉ុណ្ណោះទេ ប៉ុន្តែវានឹងបិទទ្វារត្រឡប់ទៅកាន់ទឹកដី Camp Nou វិញនៅពេលឆាប់ៗនេះ។

Laporta នៅតែមានជម្រើសផ្សេងទៀតនៅលើតុប្រសិនបើគាត់ចង់ធ្វើឱ្យ Messi ចាប់អារម្មណ៍នៅក្នុងទីផ្សារដោះ​ដូរកីឡាករ។ Erling Haaland គឺជាគោលដៅកំពូលរបស់គាត់ ទោះបីជា Borussia Dortmund នឹងចង់បាន​ប្រាក់ប្រហែល ២០០ លានអឺរ៉ូសម្រាប់គាត់នៅរដូវក្តៅនេះ។

Erling Haaland
Erling Haaland

ការចំណាយនេះគឺជាផ្លូវដ៏លំបាកសម្រាប់បាសេឡូណា ដោយសារតែបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ ដូចគ្នាសម្រាប់ Real Madrid ។

https://s9.kh1.co/__image/w=650,h=366,q=100/39/3995445829ddd3054d11fc4b3dc18a8cc1e62f34.jpg

នៅសល់ Sergio Aguero ដែលនឹងចាកចេញពី Manchester City នៅរដូវក្តៅនេះ។ គាត់នឹងត្រូវផ្ទេរដោយគ្មាន​តម្លៃខ្លួន ចាប់ពីថ្ងៃទី៣០ ខែមិថុនា​ ហើយ Laporta ដឹងថាវាជាអ្វីដែលទាក់ទាញកីឡាករអាហ្សង់ទីន ដែលនឹងមក​ដល់សម្រាប់ Messi ក្នុងនាមជាមិត្តរួមជាតិ និងមិត្តល្អរបស់គាត់៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T