ក្រុមហ៊ុន IBM បានបង្កើតឈីបតូចជាងគេ និងមានថាមពលខ្លាំងបំផុតលើលោក

//s9.kh1.co/81/81f520d586976d6c704a7939b2c617f548d6641d.jpg
បច្ចេកវិទ្យា

 ១០-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទះឈីប 2-nanometer នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំ2024 ឬ2025

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រុមហ៊ុន IBM បានប្រកាសថាខ្លួនបានបង្កើតបន្ទះឈីប 2-nanometer ដែលតូចបំផុតនិងមានថាមពលខ្លាំងបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទះឈីបកុំព្យួទ័រសព្វថ្ងៃ ភាគច្រើនប្រើឈីប 10-nanometer ឬ 7-nanometer ហើយក្រុមហ៊ុនផលិតមួយចំនួនផលិតបន្ទះឈីប 5-nanometer។ លេខកាន់តែទាប ឈីបកាន់តែតូចជាងមុន និងទំនើបជាងមុន។

បន្ទះឈីបថ្មីរបស់ក្រុមហ៊ុន IBM ប្រើបច្ចេកវិទ្យា 2-nanometer ដែលជាជំហានដ៏ធំមួយសម្រាប់ប្រើក្នុងទូរសព្ទស្មាតហ្វូន គ្រឿងប្រើប្រាស់ កុំព្យូទ័រ និងឧបករណ៍ដឹកជញ្ជូនជាដើម។

ឈីប 2-nanometer ថ្មីរបស់ IBM 
ឈីប 2-nanometer ថ្មីរបស់ IBM 

បន្ទះឈីបថ្មីត្រូវបានគេរំពឹងថា នឹងមានដំណើរការខ្ពស់ជាងមុន 45% និងកាត់បន្ថយថាមពលបាន 75% ទាបជាងបន្ទះឈីប 7-nanometer ដែលទំនើបបំផុតនាពេលបច្ចុប្បន្ន។ ជាមួយនឹងបន្ទះឈីប 2-nanometer ថ្មទូរសព្ទចល័តអាចប្រើបានយូរជាងមុន4ដង កុំព្យូទ័រយួរដៃអាចមានល្បឿនលឿនជាងមុន ហើយការបំភាយកាបូនពីមជ្ឈមណ្ឌលទិន្នន័យនានាអាចត្រូវបានកាត់បន្ថយ ដោយសារប្រើបន្ទះឈីបដែលល្អជាងមុន។

បន្ទះឈីប 2-nanometer នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំ2024 ឬ2025៕

Join us: https://t.me/khmerload

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T