ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

លក្ខណៈសម្បត្តិ ទាំង ៩ របស់មនុស្សមានភាពជឿជាក់លើ ខ្លួនឯង ដ៏ត្រឹមត្រូវ ពិតប្រាកដ ៖

1. ពួកគេប្រឈមមុខ មិនមែនព្រោះតែ គិតថាខ្លួនឯង ជាមនុស្ស ដែលតែងតែ ធ្វើត្រូវនោះទេ ប៉ុន្តែ ព្រោះតែពួកគេមិនខ្លាច នឹងការ ធ្វើអោយមានកំហុស

2. ស្តាប់ច្រើន ជាងនិយាយ (ស្តាប់ ១០ដង និយាយ ១ដង)

3. គេចចេញពីពន្លឺ ដើម្បីអោយពន្លឺបញ្ចាំង ភ្លឺដល់អ្នកដទៃ (ទុកឪកាសអោយអ្នកដទៃ)

4. តែងតែសុំជំនួយពីអ្នកដទៃ ដោយមិនមានភាពអល់អែក

5. តែងតែគិតថា " ហេតុអ្វីក៏មិនមែនជាខ្ញុំ? " (Why not me?)

6. មិនធ្វើអោយអ្នកដទៃ មើលទៅដូចជាមនុស្សល្ងង់ ឬ គ្មានតម្លៃ ដោយការមើលងាយ រិះគន់ តិះទៀន ឬ ជេរប្រមាថ

7. មិនខ្លាចគេមើលមកខ្លួន ជាមនុស្សល្ងង់ខ្លៅ ល្ងីល្ងើ ឬ មិនទំនង

8. ស្វែងរកការ សុំយោបល់ ឬ ការយល់ព្រម តែពីមនុស្សណា ដែលយកចិត្តទុកដាក់ និង បារម្មណ៍ចំពោះខ្លួន ដោយពិតប្រាកដ

9. ទទួលស្គាល់នូវកំហុស របស់ខ្លួន ដែលបានធ្វើ


លោក Dimitry Itskov អាយុ ៣២ឆ្នាំ ជាមហាសេដ្ឋីជនជាតិរុស្ស៊ី មួយរូប ដែលកំពុងរៀបចំគំរោង ធ្វើអោយខ្លួនឯង មានជីវិតអមតៈ អាចមាន ជីវិត ជារៀងរហូត ដែលគំរោងនេះ គាត់នឹងធ្វើអោយបាន មុន ឬ នៅឆ្នាំ 2045 ដោយគាត់បានដាក់ឈ្មោះអោយគំនិតនេះថា " Initiative 2045 " 

ស្តាប់ទៅពិតជាមិនអាចក្លាយជាការពិតមែន តែគោលដៅរបស់គាត់ ចង់បង្កើតបច្ចេកវិទ្យា ដែលអាចផ្លាស់ប្តូរ បុគ្គលិកលក្ខណៈ ឬ ចរិតមនុស្ស (person's personality) ចូលទៅក្នុងរបស់ទំនើបម្យ៉ាង (advanced non-biological carrier) និងអាចបង្កើនអាយុបាន .. ហើយគាត់ហៅរបស់ទំនើបនោះថា ជា Avatar ព្រោះគាត់ក៏មានគំនិត ផុសចេញពីរឿង Avatar របស់ហ៊ូលីវូត ខ្លះផងដែរ .. ក្នុងនោះ គាត់នឹងជួលអ្នកជំនាញៗ កំពូលៗ អោយចូលរួមធ្វើអោយគំរោងនេះ ក្លាយជាការពិត។


ក្រោយពេល ចប់សង្គ្រាមលោកលើកទី2 ជនជាតិ ជូវីសមួយក្រុម (Jewish's extremist) បានរៀបចំគំរោង សងសឹកនឹង អាល្លឺម៉ង់ ដោយដាក់ថ្នាំពុលនៅក្នុងទឹក ដើម្បីសម្លាប់ប្រជាជនអាល្លឺម៉ង់ ចំនួន ៦លាននាក់ នៅទីក្រុង Munich, Berlin, Weimar, Nuremberg, និង Hamburg .. ប៉ុន្តែត្រូវទទួលបរាជ័យ ដោយត្រូវ ប៉ូលីសអង់គ្លេស ចាប់បាន ខណៈពេលកំពុងធ្វើដំណើរ ដឹកថ្នាំពុលមកកាន់ ប្រទេសអាល្លឺម៉ង់។


នេះជារូបរាង នៃភ្នែករបស់សត្វមូស នៅពេលដែលពង្រីកចំនួន ២២លាន ដង។


រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]